Alexis Sanchez បង្ហាញចេតនាចង់ចាកចេញពី Man.United នៅខែមករាខាងមុខនេះហើយ។ កីឡាករអន្តរជាតិឈីលីរូបនេះមិនសប្បាយចិត្តក្នុងការលេងក្រោមការដឹកនាំរបស់ លោក Jose Mourinho ហើយគាត់បានស្នើរសុំភ្នាក់ងារផ្ទាល់របស់ខ្លួនគឺ Fernando Felicevich ដើម្បីស្វែងរកដំណោះស្រាយអោយបានឆាប់។ ក្លឹបថ្មីដែលត្រូវបានផ្សារភ្ជាប់និងជាគោលដៅរបស់អតីតកីឡាករក្រុម Barcelona រូបនេះគឺគ្មានក្រុមណាក្រៅពី Real Madrid ឡើយ។

យោងតាមកម្មវិធីទូរទស្សន៍ El Chiringuito លោក Felicevich បានកំពុងដំណើរការទាក់ទងជាមួយក្រុមអធិរាជស Real Madrid ដើម្បីស្វែងរកដំណោះស្រាយអោយមានការផ្លាស់ប្តូរទៅកាន់កីឡាដ្ឋាន Santiago Bernabeu នារដូវរងានេះ។

ក្រុម Real Madrid ចង់ពង្រឹងកីឡាករនៅតំបន់ប្រយុទ្ធជាមួយនិងលទ្ធភាពក្នុងការនំាយក Alexis Sanchez មករួមក្រុម។ ទោះបីជាបែបនេះក្តី នៅមិនទាន់មានការចរចារណាមួយបានកើតឡើងនៅឡើយទេ។ ជាស្ថានភាពស្រដៀងគ្នាទៅនឹងក្រុម Paris Saint-Germain ដែលបានផ្តល់សំណើរមកអោយក្រុម Man.United ក្នុងការចង់ចុះហត្ថលេខានាំយក Sanchez កាលពី ២សប្តាហ៏កន្លងទៅនេះក្តី ។

ប្រភព៖ Sport-English