កីឡាករសញ្ញាតិ្តបារាំង(Mbappe) ជឿជាក់ថាម្ចាស់ជើងឯក Ligue1 នៅតែត្រូវការការរីកចម្រើនថែម មុនពេលពួកគេអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ នៅអឺរ៉ុបបាន។

តារាឆ្នើម Kylian Mbappe របស់ក្លឹប Paris Saint-Germain ជឿជាក់ថាក្លឹបនេះគឺកំពុងតែធ្វើដំណើរតាមទិសដៅដែលត្រឹមត្រូវ ទោះបីជាយ៉ាងនេះក្តី គាត់ក៏បានទទួលស្គាល់ផងដែលថាក្រុមគាត់គឺនៅមិនទាន់មានសម្ថភាពដែលអាចប្រកួតប្រជែងយកពាន Champions League បាននៅឡើយ។

ក្រុមបារាំងនេះត្រូវបានទិញដោយក្រុមហ៊ុន Oryx Qatar Sports Investments ក្នុងឆ្នាំ 2011 និងបានឈានដល់ចំនុចខ្ពស់បំផុតចាប់តាំងពីពេលនោះមក ដែលបានឈ្នះពាន Ligue1 5ដងក្នុងចំណោម 6លើកចុងក្រោយ និងកំពុងសម្លឹងទៅរកការគ្របដណ្តប់លីកក្នុងស្រុកម្តងទៀតក្នុងរដូវកាលនេះ។

ប៉ុន្តែបច្ចុប្បន្ន PSG បានបង្ហាញខ្លួនម្តងទៀតក្នុងការប្រកួតដណ្តើមពាន Champions League ជាថ្មីម្តងទៀត បន្ទាប់ពីពួកគេបានធ្លាក់ចេញនៅវគ្គ 16ក្រុមចុងក្រោយក្នុងរយៈពេលពីររដូវកាលចុងក្រោយ ដោយស្នាដៃក្រុមយក្សអេស្ប៉ាញក្លឹប Barcelona និង Real Madrid។ បច្ចុប្បន្នក្រុម PSG ស្ថិតក្នុងចំណាត់ថ្នាក់ទី3 ក្នុងពូល C នៅពីក្រោមក្រុម Liverpool និង Napoli។

ប្រភព៖ Goal