ខ្សែប្រយុទ្ធ Wayne Rooney នឹងក្លាយជាប្រធានក្រុមជម្រើសជាតិអង់គ្លេសជាមួយការពាក់អាវលេខ១០ នៅពេលដែលរូបគេបង្ហាញខ្លួនក្នុងជំនួបមិត្តភាពជាមួយសហរដ្ឋអាមេរិក។ ខ្សែប្រយុទ្ធជើងចាស់វ័យ ៣៣ឆ្នាំរូបនេះបានចូលនិវត្តន៍ពីជម្រើសជាតិតោកំណាចអង់គ្លេសនៅឆ្នាំ២០១៧ ជាមួយនិងការបង្ហាញខ្លួនលើកទី១២០ និងជាលើកចុងក្រោយជាមួយមិត្តរួមជាតិរបស់ខ្លួននៅឯកីឡាដ្ឋាន Wembley នៅថ្ងៃព្រហស្បតិ៍នេះ។
Fabian Delph កីឡាករក្រុម Man.City នឹងចាប់ផ្តើមចូលលេងក្នុងប្រកួតដោយដើរតួជាប្រធានក្រុម ប៉ុន្តែនរូបគេនិងផ្តល់សិទ្ធិអោយ Rooney ចូលមកទទួលតួនាទីនេះនៅពេលដែលខ្សែប្រយុទ្ធ DC United ប្តូរចូលលេងជំនួសនៅក្នុងតង់ទី២ ដើម្បីជាកិត្តិយសដែលរូបគេបានជួយក្រុមជម្រើសជាតិក្នុងពេលកន្លងមក។ កីឡាករ Delph បាននិយាយថា: នៅពេលដែលខ្ញុំបានចូលលេងនៅអង់គ្លេសជាលើកដំបូង Wayne គឺជាប្រធានក្រុម។ គាត់បានស្វាគមន៍ខ្ញុំហើយទទួលខ្ញុំដោយដាក់ដៃលើស្មាស្វាគមន៏។ នៅពេលនេះជាពេលដែល ខ្ញុំនឹងត្រូវធ្វើដូច្នេះសម្រាប់គាត់វិញ ។
អតីតខ្សែប្រយុទ្ធក្លឹប Man Utd និង Everton បានបញ្ចប់អាជីពដោយបានបង្ហាញខ្លួនអោយជម្រើសជាតិអង់គ្លេសបាន ១១៩ប្រកួត និងមានកំណត់ត្រាស៊ុតបញ្ចូលទីបាន ៥៣គ្រាប់។ សមាគមកីឡាបាល់ទាត់បានមើលឃើញថាការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ជាឱកាសមួយដើម្បីជាការផ្តល់កិត្តិយសដើម្បីបំបែកឯតទគ្គកម្មសម្រាប់គាត់។ Rooney នឹងមិនមានវត្តមាននៅក្នុងក្រុមជម្រើសជាតិនៅពេលដែលក្រុមត្រូវប្រកួតជាមួយក្រូអាតនៅក្នុងក្របខ័ណ្ឌ Ligue Nations នៅ Wembley នាថ្ងៃអាទិត្យចុងសប្តាហ៏នេះផងដែរ។
ប្រភព៖ BBC