ក្រុម Southampton មានឪកាសគេចចេញពីតំបន់ដែលត្រូវកាត់ចេញឈានមកចំណាត់ថ្នាក់១៧ នៅតារាងក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ralph Hasan Hattl ដើម្បីបញ្ចប់ការប្រកួតមិនដែលចាញ់របស់ Arsenal សរុប ២២ប្រកួត កាលពីថ្ងៃអាទិត្យនិងជាការសាងក្តីសង្ឃឹមរបស់ក្លឹប Southampton មិនអោយវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League វិញនៅរដូវកាលក្រោយ។បរាជ័យនេះបានធ្វើឱ្យក្រុមកាំភ្លើងធំ Arsenal តាមពីក្រោយក្រុមតោខៀវ Chelsea បីពិន្ទុនិងស្ថិតនៅលេខរៀងទី៥ ។

បន្ទាប់ពីការបរាជ័យនេះអ្នកចាត់ការទូទៅក្រុម Arsenal លោក Emery ហាក់បានសម្តែងការមិនពេញចិត្ត និងបង្ហាញពីឆន្ទៈក៏ដូចជាបំណងប្រាថ្នាដែលចង់ដឹកនាំក្រុមឈានដល់បញ្ចប់ចំណាត់ថ្នាក់ក្រុមកំពូលទាំង៤(Top៤)ដើម្បីមានកៅអីទៅកាន់ការប្រកួតក្របខ័ណ្ឌបាល់ទាត់អឺរ៉ុប(Champion League)នៅរដូវកាលក្រោយដែលកំពុងប្រឈមនិងភាពមិនច្បាស់លាស់។

អតីតអ្នកចាត់ការទូទៅក្រុម PSG លោក Emery បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្រោយការប្រកួតថា: តម្រូវការរបស់យើងគឺមានទំហំធំប៉ុន្តែកម្រិតនៃការលេងធៀប ជាមួយនឹងក្រុមដទៃទៀតគឺដូចជាពិបាក ហើយប្រសិនបើយើងលេងដូចរបៀបនេះ យើងនិងមិនទទួលបានជ័យជំនះហើយមិនអាចស្ថិតនៅក្នុងកំពូលទាំងបួនបាននោះទេ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា:ក្រុមផ្សេងទៀតជាធម្មតាពួកគេទទួលបានជ័យជម្នះប៉ុន្តែយើងត្រូវតែធ្វើតាមវិធីរបស់យើងនិងបន្តការកសាងទម្រង់លេងនិងពង្រឹងប្រព័ន្ធលេងឡើងវិញ។ ទោះបីជាបរាជ័យប៉ុន្តែខ្ញុំសូមវាយតម្លៃថាពួកគេ(ម្ចាស់ផ្ទះ) ធ្វើបានយ៉ាងល្អ។ប៉ុន្តែសម្រាប់យើងជារឿងល្អខ្លាំងណាស់សម្រាប់ Koscielny ដែលចូលលេងបាន ៩០ នាទីហើយកីឡាករផ្សេងទៀតដូចជា Xhaka ក៏លេងបានល្អ។ ឪកាសរបស់ពួកគេគឺមិនមានច្រើន ប៉ុន្តែអ្វីដែលសំខាន់គឺការរកគ្រាប់បាល់នោះមានប្រសិទ្ធិភាពធ្វើអោយយើងបរាជ័យដែលជាមេរៀនត្រូវដកពិសោធន៏។

ប្រភព៖ besoccer