ក្លិបបិសាចក្រហម Manchester United បានប្រកាសកាលពីថ្ងៃអង្គារពីការបណ្តេញអតីតគ្រូបង្វឹកលោក Jose Mourinho បន្ទាប់ពីរយៈពេលពីរឆ្នាំកន្លះនៅក្លឹប។ នៅកំឡុងពេលដឹកនាំ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានឈ្នះពានរង្វាន់ Europa League ពានរង្វាន់ EFL Cup និង Community Shield។ ២ រដូវកាលដំបូងអតីតគ្រូបង្វឹក Chelsea បានទទួល ជោគជ័យដោយទទួលបានជ័យជម្នះ ៣លើកក្នុងវគ្គជម្រុះលើកដំបូង និងការប្រកួតជម្រុះសម្រាប់ក្របខ័ណ្ឌ Champions Leagues នៅលើកទី២។ រដូវកាលទី៣ ក្រុមចាប់ផ្តើមមិនបានល្អដោយចាញ់ Brighton និង Tottenham ព្រមទាំង Liverpool នៅសប្តាហ៏ទី១៧ ខណៈដែលបច្ចុប្បន្នក្រុម Man United ឈរនៅលំដាប់ទី៦ ដែលមាន ១៩ពិន្ទុតាមពីក្រោយពីក្រុមម្ចាស់ជើងឯក និងជាគូប្រជែង Liverpool។ បច្ចុប្បន្ន ក្រុម Manchester United បានតែងតាំងអតីតកីឡាករ Ole Gunnar Solskjær ជាគ្រូបង្វឹកបណ្តោះអាសន្ន ពេលខណៈដែលលោក Mourinho កំពុងព្យាយាមសម្លឹង រកមើលក្លឹបថ្មីដើម្បីដឹកនាំបន្តទៀត។

ខាងក្រោមនេះជាក្លឹប៣ដែលអាចធ្វើអោយអាជីពជាអ្នកចាត់ការទូទៅត្រលប់មករកភាពប្រសើរឡើងវិញ:

១. Bayern München

នៅក្នុងអាជីពជាគ្រូបង្វឹករយៈពេល ១៨ឆ្នាំមកនេះលោក José Mourinho បានដឹកនាំក្លឹបល្អៗ មួយចំនួននៅក្នុងពិភពលោករួមមាន Real Madrid, Chelsea, Inter Milan និងថ្មីៗនេះគឺ Manchester United។ កន្លែងមួយដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មិនធ្លាប់បានទៅដឹកនាំគឺនៅក្របខណ្ឌលីកកំពូលអាឡឺម៉ង់ Bundesliga។ បច្ចុប្បន្ន Bayern München បច្ចុប្បន្នមាន ៩ ពិន្ទុតាមពីក្រុម Borussia Dortmund ខណៈដែលអ្នកគាំទ្រមួយចំនួនធំបានកំពុងអំពាវនាវឱ្យមានការបណ្តេញចេញគ្រូបង្វឹកបច្ចុប្បន្នគឺលោក Niko Kovac ចេញពីតំណែង ដែលនោះគឺជាឪកាសដែលលោក José Mourinho អាចនិងកំពុងពិចារណាប្រសិនជាមានសំណើរចាប់ផ្តើមដើម្បីធ្វើការចចាររវាងភាគីទាំងសងទៀត។

២. AS Monaco

ដូចគ្នាទៅនឹងលីកកំពូល Bundesliga អាឡឺម៉ង់សម្រាប់ Ligue១ បារាំងគឺជាប្រទេសមួយផ្សេងទៀតដែលលោក Mourinho មិនដែលបានចូលកាន់តំណែងជាអ្នកដឹកនាំក្រុម។ ក្រុម Paris Saint-Germain នឹងមិនអនុញ្ញាតិឱ្យលោក Tuchel លាលែងពីភារកិច្ចរបស់ខ្លួនក្នុងពេលឆាប់ៗនេះឡើយដោយសារតែការដឹកនាំល្អក្នុងការប្រកួតលីកដែលមិនស្គាល់ចាញ់នៅរដូវកាលនេះ។
យ៉ាងណាមិញក្រុម Monaco ដែលធ្លាប់លើកពាន Ligue១ កាលពីឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Leonardo Jardim អាចនិងបើកផ្លូវសម្រាប់លោក Jose Mourinho ដែលធ្លាប់ជួយក្រុម Porto លើកពាន Champion League កាលពីឆ្នាំ២០០៤។ បច្ចុប្បន្នក្រុម Monaco ស្ថិតនៅលេខរៀងទី១៩ ក្រោមការដឹកនាំរបស់គ្រូបង្វឹក វីរបុរសក្រុមកាំភ្លើងធំ Arsenal កីឡាករ Thiery Henry។

៣. Real Madrid

ក្រុមម្ចាស់ជើងឯក Champions League ៣សម័យកាលជាប់គ្នាចុងក្រោយ Real Madrid អាចនឹងសម្លឹងឃើញពីបេក្ខភាព អតីតគ្រូបង្វឹករបស់ពួកគេសាជាថ្មីឡើងវិញ។ លោក Mourinho ធ្លាប់មានប្រវត្តិដឹកនាំល្អកំលុងពេល៣ឆ្នាំជាមួយក្រុម Real Maddrid ដោយឈ្នះពានរង្វាន់ Copa del Rey និងពានរង្វាន់ La Liga។

ទម្រង់លេងបច្ចុប្បន្នរបស់ក្រុមនៅមិនទាន់ជាទីទុកចិត្តរបស់ប្រិយមិត្តគាំទ្រនិងប្រធានក្លឹបនៅឡើយទេ ក្រោយការចាប់ផ្តើមរដូវកាលដោយគ្មានគ្រូបង្វឹក Zinidine Zidane និង តារាឆ្នើម Cristiano Ronaldo ព្រមជាមួយបរាជ័យចុងក្រោយនៅទឹកដីខ្លួនឯកវគ្គជម្រុះបញ្ចប់ជាមួយក្រុម CSKA Moscow។ យ៉ាងណាមិញគ្រូបង្វឹកដែលមានជំនាញនិងសម្បូរណ៏ទៅ ដោយបទពិសោធន៏រូបនេះ អាចនិងត្រូវបានក្លឹបពិចារណាដើម្បីផ្លាស់ប្តូរគ្រូបង្វឹក Santiago Solari ដែលកំពុងដឹកនាំក្រុមនាពេលបច្ចុប្បន្ននេះ។

ប្រភព៖ sportskeeda