ខ្សែការពារឆ្វេង Filipe Luis និងមិត្តរួមក្រុមខ្សែការពារកណ្តាលពីររូបគឺកីឡាករអន្តរជាតិអេស្បាញ Juanfran និងខ្សែការពារអន្តរជាតិអ៊ុយរូហ្គាយ Diego Godin បានឈានដល់ការបើកផ្លូវចរចារក្នុងការផ្លាស់ចេញពីក្រុម Atletico Madrid ដោយគ្មានតម្លៃខ្លួន ខណៈទីផ្សារដោះដូរកីឡាករបានចាប់ផ្តើមថ្ងៃដំបូងនៃខែមករា ឆ្នាំ២០១៩ នេះ។ គួរបញ្ជាក់ថាកិច្ចសន្យាបច្ចុប្បន្នរបស់ពួកគេទាំង៣ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ២០១៩ ខាងមុខ ព្រមទាំងក្នុងចំណោមពួកគេគឺមាន Filipe Luis ម្នាក់បានបដិសេធយល់ព្រមលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងថ្មី ខណៈដែលកីឡាករអន្តរជាតិប្រេស៊ីលរូបនេះធ្លាប់លេងអោយ Chelsea ក្នុងលក្ខណ្ឌខ្ចីជើងនៅរដូវកាល (២០១៤-២០១៥)។
ប្រសិនទាំង ៣នាក់ខាងលើចាកចេញពិតមែននោះ ការពិតពួកគេអាចនិងនៅសល់តែ កីឡាករ Koke តែមួយរូបគត់ដែលបន្តលេងអោយក្រុមបានយូររហូតដល់ចំនួន ៧ឆ្នាំក្រោយការមកដល់របស់លោក Diego Simeone បន្ទាប់ពីអ្នកចាត់ការទូទៅម្នាក់នេះបានជួយក្រុមលើកពានសំខាន់ៗបានមួយចំនួនដូចជាៈ Europa League និង ពានEuropean Super Cup , Copa del Rey , La Liga និងពាន Spanish Super Cup(ពានបើករដូវកាល)ដោយផ្តួលក្រុម Real Madrid មុនបើករដូវកាលថ្មីនេះ។
អ្វីដែលជាគោលដៅច្បាស់លាស់សម្រាប់ក្រុម Atletico Madreid នោះគឺពួកគេនឹងត្រូវប្រឈមនឹងការផ្លាស់ប្តូរកីឡាករសំខាន់ៗនៅតំបន់បម្រើ-ការពារ ដែលជាគន្លឹះនាំមកនៅភាពជោគជ័យរបស់ពួកគេកន្លងមកក្រោមការដឹកនាំរបស់លោក Diego Simeone ហើយជារឿងដែល មិនងាយស្រួលទេក្នុងការជំនួសពួកគេបានដោយប្រើពេលខ្លីនោះ។
ប្រភព៖ marca