ក្រុម Manchester United និង Paris St Germain ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ធ្វើការចោតប្រកាន់ក្រោយពីការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញធ្វើឡើងនៅឯកីឡដ្ឋាន Old Trafford។ ក្រុមម្ចាស់ផ្ទះបិសាចក្រហម Man.United រងនៅការចោទប្រកាន់ពីបទបង្កការរារាំងនៅផ្នែកឡើងជណ្តើរនិងការចោលវត្ថុរឹងសំដៅកីឡាករគូបដិបក្សខណៈក្រុមភ្ញៀវ PSG បានប្រើប្រាស់កាំជ្រួចភ្លើង, បង្កការរំខាននិងបំផ្លិចបំផ្លាញ។

ដបស្រាបៀរមួយត្រូវបានចោលចេញពីក្រុមអ្នកគាំទ្រ Man.U សំដៅទៅលើខ្សែប្រយុទ្ធ Angel Di Maria ដែលជាអតីតខ្សែបម្រើក្រុម Man.United នៅតង់ទី២ នៃការប្រកួតជើងទីមួយ ខណៈកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះមិនបានបង្ហាញការខឹងសម្បារប៉ុន្តែ បានឪោនរើសយកដបនោះហើយបង្ហាញសកម្មភាពដូចជាលើកយកដបស្រាបៀរនោះមកផឹកក្នុងលក្ខណៈដើម្បីផ្លែផ្កាដូច្នេះដែរ ។

ជាមួយគ្នានេះផងដែរមានដបទឹកមួយទៀតត្រូវបានជនមិនស្គាល់អត្តសញ្ញាណចោលចូលក្នុងទីលានផងដែរហើយប៉ះនិងជើងកីឡាករខ្សែការពារឆ្វេង Luke Shaw របស់ក្រុម Man.United វិញផងដែរស្របពេលគេហទំព័រ Manchester Evening News បានចុះផ្សាយថាៈ កៅអីសម្រាប់អ្នកទស្សនាប្រមាណ ៨០០កន្លែង ត្រូវបានរងការខូចខាតក្នុងអំឡុងពេលប្រកួត

ទោះបីជារងនៅសកម្មភាពមិនប្រក្រតីកំលុងពេលប្រកួតក្តីក្រុមភ្ញៀវ PSG បានផ្តួលក្រុម Man.United ក្នុងលទ្ធផល ២:0 សម្រាប់ការប្រកួតជើងទី១ ខណៈគ្រាប់បាល់ទាំងពីរនោះរកបានដោយកីឡាករដែលស៊ុតបញ្ចូលទីដោយកីឡាករខ្សែការពារអន្តរជាតិបារាំងគឺ Presnel Kimpembe និងខ្សែប្រយុទ្ធ​ Kiliyan Mbappe។ ករណីចោតប្រកាន់នេះនឹងត្រូវបានដោះស្រាយព្រមទាំងចេញសេចក្តីប្រកាសដែលធ្វើឡើងដោយ UEFA Control Ethics and Disciplinary Body ដែលត្រូវប្រកាសជាផ្ឡុវការពីការផាកពិន័យនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។

អត្ថបទ៖ Cambosport
ប្រភព៖ mirror