បរាជ័យលើក្រុម Girona កាលពីថ្ងៃអាទិត្យបានធ្វើឱ្យក្រុមអធិរាជសរឺ Los Blanco មានគម្លាតឆ្ងាយពីក្រុមការពារតំណែង ជើងឯក Barcelona រហូតដល់ទៅ ៩ពិន្ទុ។ ប៉ុន្តែសម្រាប់អ្នកចាត់ការទូទៅ Santiago Solari បានទទូចថាក្រុមរបស់លោកគឺ Real Madrid នឹងបន្តការតស៊ូដើម្បីប្រជែងពានរង្វាន់ក្របខ័ណ្ឌ La Liga បើទោះបីជាបរាជ័យនិងខកខានឈរនៅ ចំណាត់ ថ្នាក់ទី២ ក្រោយការប្រកួតមិនដែលចាញ់ ៥ប្រកួតចុងក្រោយរបស់ពូកគេត្រូវបានបញ្ចប់ខណៈខ្សែការពារ Sergio Ramos ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត។

GRAF2232. MADRID, 05/02/2019.-El entrenador argentino del Real Madrid Santiago Solari, durante la rueda de prensa el entrenamiento celebrado esta mañana en la Ciudad Deportiva de Valdebebas.- EFE/Chema Moya

ខ្សែការពារកណ្តាលប្រេស៊ីល Casemiro បានជួយ Real Madrid នាំមុខក្នុងលទ្ធផល ១-០ មុនពេល Eusebio Sacristan រកបានគ្រាប់បាល់តាមស្មើវិញខណៈខ្សែប្រយុទ្ធ Portu បានជួយឱ្យក្រុម Girona ទទួលជ័យជម្នះលើកដំបូងសម្រាប់ Girona លើក្រុម Real Madrid សម្រាប់ការប្រកួតក្រៅទឹកដី និងនាំក្រុមឈរនៅចំណាត់ថ្នាក់ទី១៥ មានគម្លាត ៤ពិន្ទុពីតំបន់កាត់ចោល។

ទោះបី Real Madrid ឃ្លាតឆ្ងាយរហូត ៩ពិន្ទុពីក្រោយក្រុមកំពូលតារាងនៃក្របខ័ណ្ឌ La Liga គឺ Barcelona ក៏ពួកគេនិងត្រូវជួបប្រកួតគ្នា El Clasico នាកីឡាដ្ឋាន Sangiago Bernabeu នាថ្ងៃទី២ ខែមីនា ២០១៩ ពោលគឺ ៤ថ្ងៃបន្ទាប់ពីការប្រកួតជើងទីពីរនៃការប្រកួតដណ្តើមពាន Clasico Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះយ៉ាងណាលោក Solari អះអាងថាលោកនឹងមិនផ្តោតអារម្មណ៏អាទិភាពដល់ការប្រកួតក្របខណ្ឌ(Copa Del Rey និង Champion League) ខាងលើពេកនោះទេ ប៉ុន្តែក៏មិនបោះបង់ឪកាសក្នុងការប្រជែងពាន La Liga គិតត្រឹមសប្តាហ៏ទី២៤ ទោះបីជាខកខានកាលពីរដូវកាលមុនខណៈ Barcelona ក៏មមាញឹកសម្រាប់ការប្រកួតដណ្តើមពានដូចគ្នានេះដែរ។

អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនលោក Solari បានបន្តថា: យើងត្រូវតែពង្រឹងគោលជំហរនិងក្រោកឈរឡើងអោយបានយ៉ាងឆាប់រហ័សហើយបន្តការប្រកួតដើម្បីប្រជែងពានទាំងបីដែលនៅតែមានឪកាសហើយនៅតែបើកចំហសម្រាប់ពួកយើង។យើងបានធ្វើដំណើរចេញមកដ៏លំបាកការចំណាយពេលនិងខិតខំសម្រាប់កិច្ចការមួយនេះ។ សង្ឃឹមថាការព្យាយាមរបស់យើងមិនឥតប្រយោជន៏ដើម្បីទទួលបានផ្លែផ្កានាពេលបញ្ចប់រដូវកាល។
អត្ថបទ៖ Cambosport
ប្រភព៖ goal
