មជ្ឈដ្ឋានបាល់ទាត់ពិភពលោកនាពេលបច្ចុប្បន្ននៅតែមិនអាចធ្វើការព្យាករណ៏ និង ស្ទង់មតិអោយបានពិតប្រាកដពីសមត្ថភាពនរណាល្អ ល្អជាងនរណារវាងកំពូលតារាឆ្នើមទាំងពីរគឺ Cristiano Ronaldo និង Lionel Messi ដែលធ្លាប់ជាប្រធានបទនៃការដេញដោយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
មានការលើកឡើងពីទស្សនផ្ទាល់ខ្លួនមួយរបស់អតីតគ្រូបង្វឹកឆ្នើមក្រុមអធិរាជសReal Madrid និង ធ្លាប់ជួយអេស្បាញឈ្នះពាន World Cup ២០១០ បានសម្តែងនៅចំណាប់អារម្មណ៏សម្រាប់កីឡាករដែលបានសាងភាពល្បីល្បាញនៅលីកកំពូលទ្វីបអឺរ៉ុបរយៈពេលជិត២ទសវត្សកន្លងមកនេះ។ ថ្លែងទៅកាន់គេហទំព័រកីឡាអេស្បាញ Mundo Deportivo អតីតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Vicente Del Bosque បានផ្តល់មតិរបស់គាត់នៅលើការជជែកដេញដោលគ្នាជាមួយនិងបុរសម្នាក់ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ។
លោកBoque បាននិយាយថា: “គាត់ (Messi) តែងតែលេងបានយ៉ាងល្អ។ និងមានការសាងកំហុសតិច។ គាត់មានភាពទៀងទាត់គួរអោយចាប់អារម្មណ៍។ និងមានសមត្ថភាពដ៏អស្ចារ្យ។ខ្ញុំជ្រើសយក Messi ។ ខ្ញុំធ្លាប់ឃើញគាត់លេងបាល់ទាត់ជាមួយមិត្តភក្តិនៅតាមផ្លូវ។ ទោះបីជាយ៉ាងណាក៏ដោយ Cristiano មានភាពក្លាហានដ៏អស្ចារ្យជាមួយនឹងលក្ខខណ្ឌកាយសម្បទា និងបច្ចេកទេសដែលជាអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យតាំងពីកុមារភាពរហូតដល់យុវជន និងរីកចំរើនដុះដាលយ៉ាងឆាប់របស់ព្រមទាំងបានសាងកេរ្ត៏ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។ “
ការពិតនេះគ្រាន់តែជាទស្សនផ្ទាល់របស់គ្រូបង្វឹកម្នាក់ដែលធ្លាប់ដឹកនាំReal Madridប្រជែងជាមួយក្រុមដែលMessiធ្លាប់លេងគឺBarcelonaប៉ុន្តែកំលុងពេលMessiចាប់ផ្តើមលូតលាស់ចេញពីថ្នាលយុវជន និងហក់ចូលទៅក្នុងឈុតធំរបស់ក្រុមនាកីឡាដ្ឋាន Camp Nou ពេលនោះលោកDelbosque បានចាកចេញពីក្រុមReal Madridនៅឆ្នាំ២០០៣។ ប៉ុន្តែពិភពលោកបានយល់ច្បាស់ពីការប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់ Ronaldo ដែលបានជួយក្រុមបាល់ទាត់អាជីពMan.U,Real Madrid និង ក្រុមជម្រើសជាតិព័រទុយហ្គាល់នាពេលកន្លងមកនោះ។
ប្រភព: Foxsportsasia