ក្រុម Juventus នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Napoli នៅរាត្រីថ្ងៃអាទិត្យ ដោយសម្លឹងរកការបិទទំព័រសៀវភៅនៃ ការប្រជែងពានក្នុងក្របខ័ណ្ឌ Serie A ខណៈដែលពួកគេហាក់បានបង្ហាញពីការសង្ស័យតិចតួចណាស់ បើគិតចាប់តាំងពីថ្ងៃបើកឆាកនៃរដូវកាលនេះ។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកមុនលោក Maurizio Sarri ក្រុម Napoli បានក្លាយជាគូប្រជែងដ៏ខ្លាំងបំផុតរបស់ក្រុម Juventus ហើយកាលពីរដូវកាលមុន ពួកគេបានបង្ខំឲ្យការប្រជែងពានធ្លាក់រហូតដល់សប្តាហ៍ចុងក្រោយ។ ប៉ុន្តែ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti នៅរដូវកាលនេះ ក្រុម Napoli មិនបានផ្តល់នូវការប្រជែងដ៏ធំមួយសម្រាប់ក្រុមម្ចាស់ជើងឯក Juventus ដែលកំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានជាលើកទី៨ជាប់ៗគ្នារបស់ពួកគេ ឡើយ មិនថាលទ្ធផលបែបណានៅកីឡដ្ឋាន San Paolo នៅរាត្រីថ្ងៃអាទិត្យ ឡើយ។

លោក Jose the Gazzetta Dello Sport Mourinho ដែលបានឈ្នះពាន៣ក្នុងរដូវកាលតែមួយជាមួយនឹងក្លិប Inter កាលពីឆ្នាំ២០១០ បានប្រាប់ទូរទស្សន៍ ថា៖ «ការប្រជែងពានបានបញ្ចប់លឿនពេកហើយ»។ ក្រុម Juventus កំពុងតែនាំមុខដល់ទៅ១៣ពិន្ទុ ក្រោយពីការប្រកួត២៥លើក ខណៈដែលគម្លាតនោះហាក់ដូចជាមិនអាចតាមទាន់ឡើយ។ លោក Mourinho បានបន្ថែមទៀតថា៖ «ក្រុម Juventus មិនជួបការប្រជែងដ៏ខ្លាំងមួយឡើយ ហើយស្របពេលដែលករណីនោះជារឿងដ៏ល្អសម្រាប់ពួកគេ វាជារឿងអវិជ្ជមានសម្រាប់កីឡាបាល់ទាត់អ៊ីតាលី»៕
ប្រភពព័ត៌មាន៖ Sport24
 
                