ខ្សែប្រយុទ្ធខ្ចីជើងពីក្លឹបតោខៀវ Chelsea កីឡាករ Alvaro Morata បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់នៅនាទីទី៣០,៣៣សម្រាប់ក្រុមភ្ញៀវ Atletico Madrid ក្នុងការទទួលជ័យជម្នះនៅក្របខណ្ឌ La Liga របស់ពួកគេជាមួយក្រុមម្ចាស់ផ្ទះ Real Sociedad ។
ខ្សែប្រយុទ្ធអន្តរជាតិអេស្បាញMorata វ័យ ២៦ ឆ្នាំបាន បរាជ័យ ក្នុងការរកគ្រាប់បាល់បញ្ចូលទីនៅក្នុងការបង្ហាញខ្លួនលើកទី ៤ សម្រាប់ក្រុម Atletico បន្ទាប់ពីបានចូលរួមជាមួយម្ចាស់ជើងឯកEuropa League ក្នុងខែមករានៅក្នុងកិច្ចព្រមព្រៀងមួយមានសុពលភាពរហូតដល់រដូវកាល ២០១៩-២០២០ ។
ប៉ុន្តែឥឡូវនេះអតីតខ្សែប្រយុទ្ធJuventus,Real Madridរូបនេះ ស៊ុត បាល់បញ្ចូលទីចំនួន ៣គ្រាប់ក្នុងពីរប្រកួតចុងក្រោយបន្ទាប់ពីរកបានមួយការប្រកួតកាលពីសប្តាហ៍មុនជាមួយ Villarreal ។ គិតត្រឹមសប្តាហ៏ទី២៦នេះក្រុមរបស់លោក Diego Simeone ស្ថិតនៅលំដាប់ទី ២មានគម្លាត ៧ ពិន្ទុពីក្រោយក្រុមកំពូលតារាង Barcelona ដែលបានផ្តួល Real Madrid ១-០ កាលពីរាត្រីថ្ងៃសៅរ៍ទី២ មិនា ២០១៩។
ប្រភព: BBC