អ្នកចាត់ការទូទៅលោក Zinedine Zidane ដែលជាអតីតអ្នកដឹកនាំក្លឹបអេស្ប៉ាញស្តេចសរ Real Madrid ត្រូវបានត្រឡប់មកដឹកនាំក្លឹប១នេះសារជាថ្មីម្តងទៀតហើយក្រោយពេលដែលលោកបានចាកចេញអស់រយ:ពេលជិត១ឆ្នាំកន្លងផុតទៅ ត្រូវមកជំនួសតំណែងលោក Santiago Solari ដែលដឹកនាំក្រុម Real បច្ចុប្បន្ន នឹងត្រូវបានក្លិបបណ្តេញចេញ បន្ទាប់ពីដឹកនាំបានជិត៦ខែ។

ប្រធានក្លិបអេស្ប៉ាញ Real Madrid លោក Florentino Perez បានថ្លែងប្រាប់អ្នកសារព៌តមានថា៖ “អ្នកចាត់ការដែឡល្អជាងគេលើលោក (Zidane) បានត្រឡប់មកចូលរួមជាមួយក្លិបម្តងទៀត គោលដៅរបស់យើងត្រូវបានរួបរួមសាជាថ្មី ដោយអោយលោក Zinedine បន្តកុងត្រារហូតដល់ឆ្នាំ២០២០ ។

Zidane បានចាកចេញពីក្លិប Real Madrid កាលពីខែឧសភា រដូវកាលមុន បន្ទាប់ពីបានដឹកនាំក្រុម Real Madrid ឈ្នះពាន UEFA Champions League ៣រដូវកាលជាប់ៗគ្នា។ ក្លិប Real Madrid បានតែងតាំងលោក Julen Lopetegui ជាគ្រូបង្វឹកថ្មីនាដើមរដូវកាល និងបានបណ្តេញលោកចេញត្រឹមតែរយៈជាង ៤ខែប៉ុណ្ណោះ។ បន្ទាប់មកទៀតក្លិបបានបន្តតែងតាំងលោក Santiago Solari ជាគ្រូបង្វឹករបស់ក្លិប ដោយបានឱ្យកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០២១ ប៉ុន្តែដោយការដឹកនាំមិនបានល្អ ក្លិបក៏បានសម្រេចបណ្តេញលោក Solari ចេញកាលពីថ្ងៃអាទិត្យកន្លងទៅ និងបានបង្ហាញវត្តមានរបស់លោក Zidane យ៉ាងគួរឱ្យភ្ញាក់ផ្អើលតែម្តង៕

គួរបញ្ជាក់ផងដែរថា: លោក Zidane បានរៀបរាប់ថា៖ “ខ្ញុំមានជម្រើសក្លិបជាច្រើនចង់បានខ្ញុំទៅដឹកនាំ ប៉ុន្តែខ្ញុំសម្រេចមកទីនេះ (Real Madrid) វិញ ព្រោះខ្ញុំស្រលាញ់ក្លិបមួយនេះ។ ខ្ញុំចង់នាំឱ្យក្លិបនេះ ត្រឡប់ទៅកាន់ចំណុចដែលក្លិបធ្លាប់មានក្រោមការដឹកនាំរបស់ខ្ញុំ។ ទោះបីជាមានការពិបាកយ៉ាងណាក្តី ប៉ុន្តែខ្ញុំធ្លាប់ចូលរួមនៅទីនេះ ខ្ញុំដឹងពីតួនាទីរបស់ខ្ញុំ ហើយខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ការដឹកនាំក្លិបដ៏អស្ចារ្យនេះម្តងទៀត”។
លោក Zinedine Zidane ត្រូវបានត្រឡប់មកដឹកនាំក្លឹប Real Madrid ជាថ្មីម្តងទៀត
អត្ថបទទាក់ទង
