ទីបំផុត Real Madrid បានសម្រេចចិត្តតែងតាំងអតីតអតីតគ្រូបង្វឹក Zinedine Zidane ថ្មីរបស់ពួកគេកាលពីថ្ងៃចន្ទក្រោយរយៈពេល ១០ខែប៉ុណ្ណោះ ក្រោយពីកីឡាករបារាំងរូបនេះបានចាកចេញពីក្លឹប ក្រោយជួយក្រុមឈ្នះពាន Champions League ជាលើកទីបី។ អតីតគ្រូបង្វឹក Santiago Solari ត្រូវបានក្លឹបបញ្ចប់តួនាទីភ្លាមៗផងដែរ បន្ទាប់ពីមិនអាចដឹកនាំក្លឹបឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយចាញ់ Ajax នៅក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League។

ក្រៅពីការតែងតាំងនេះប្រធានក្លឹបលោក Florentino Perez បានចុះកិច្ចសន្យា និងត្រៀមផ្តល់ថវិកាដើម្បីផ្ទេរកីឡាករដែលចង់បាននៅរង្វង់ទឹកប្រាក់រហូតដល់ទៅ ៣០០លានផោនគោលបំណងកែទម្រង់ ក្រុមបច្ចុប្បន្នតាមបែប Galactico ដូចដែលក្លឹបធ្លាប់ធ្វើជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤។ យោងគេហទំព័រ Independent បានចុះផ្សាយ និងដកស្រង់នៅកីឡាករ ៤រូបដែល Zinidine Zidane ចង់បាននោះគឺ១.Neymar បានក្លាយជាគោលដៅរយៈពេលវែង ខណៈដែលមិត្តរួមក្រុម Kylian Mbappe ក៏ត្រូវបានលើកយកមកផ្គូផ្គងក្នុងការផ្ទេរផងដែរ។

៣.ខ្សែបម្រើ Christian Eriksen របស់ក្រុម Tottenham Hotspur ព្រមជាមួយ Eden Hazard របស់ក្រុម Chelsea ក៏ជាបេក្ខភាពដែល Zidane តែងតែកោតសរសើរពីសមត្ថភាពនិងចង់បានរូបគេជាច្រើនឆ្នាំក្នុងការចុះហត្ថលេខាលើកីឡាករអន្តរជាតិបែលហ្សិគរូបនេះមករួមក្រុម ស្របពេលសាមីខ្លួនធ្លាប់បានប្រាប់ថាក្លឹប Real Madrid ជាក្តីស្រម៉ៃរបស់ខ្លួនតាំងពីកុមារភាព។

មិត្តរួមក្រុមរបស់ Hazard ខ្សែបម្រើរួមជាតិបារាំង N’Golo Kante ក៏មានទំនាក់ទំនងនិងជាទីចាប់អារម្មណ៏ក្នុងការផ្លាស់មកកីឡាដ្ឋាន Estadio Santiago Bernagbeu ផងដែរ។ យោងតាម La Gazzetta dello Sport ជឿជាក់ថា Zidane ចង់បានខ្សែបម្រើការពារខ្សែការពាររបស់ក្រុម Chelsea ជាជម្រើសដំបូង ក្រោយចូលមកដឹកនាំក្រុមជាលើកទី២ នាពេលនេះ។
ប្រភព៖ sportbible
