ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ដើម្បីជួយឲ្យក្រុម Juventus ឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League តាមរយៈការយកឈ្នះលើក្រុម Atletico Madrid ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអង្គារ ដើម្បីបំពេញការឈ្នះទាំង២ជើងដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ៣-២។

តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានប្រើក្បាលដើម្បីស៊ុតបាល់បញ្ចូលទី ២គ្រាប់នៅតង់នីមួយៗ ហើយការស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមរបស់ខ្លួនឈ្នះកៅអីមួយទៅកាន់វគ្គចាប់ឆ្នោតនៅថ្ងៃសុក្រ សប្តាហ៍នេះ ក្រោយពីក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus បានបង្ហាញពីទម្រង់លេងយ៉ាងល្អ នៅទីក្រុង Turin។ ក្រុម Atletico របស់លោក Diego Simeone មិនបានបង្ហាញពីទម្រង់លេងដ៏រឹងមាំដូចក្នុងការប្រកួតជើងទី១ ក្នុងទីក្រុងម៉ាឌ្រីដឡើយ និងបានធ្លាក់ចេញពីយុទ្ធនាការមួយដែលពួកគេបានសង្ឃឹមថា នឹងឈ្នះនៅលើទឹកដីខ្លួនឯងនាកីឡដ្ឋាន Wanda Metropolitano នៅថ្ងៃទី១ ខែមិថុនា។

វាជាលើកទី៨ហើយដែល Ronaldo បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងយុទ្ធនាការនេះ ខណៈដែលរូបគេក៏រកបាន៣គ្រាប់ផងដែរ ដើម្បីជួយឲ្យអតីតក្លិបរបស់ខ្លួន Real Madrid យកឈ្នះលើក្រុម Wolfsburg កាលពីខែមេសា ឆ្នាំ២០១៦ ក្រោយពីក្រុមយក្សអេស្ប៉ាញមួយនេះ បានដេញតាមពីក្រោយ ២-០ ក្រោយពីការប្រកួតជើងទី១។ ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League រូបនេះបានធ្វើឲ្យគ្រាប់បាល់សរុបរបស់គេក្នុងយុទ្ធនាការនេះកើនដល់១២៤គ្រាប់ ប៉ុន្តែ ទើបតែរកបាន៤គ្រាប់នៅឡើយទេ នៅរដូវកាលនេះ៕
សូមរីករាំយទស្សនាវិដេអូរវាងការប្រកួតទាំង២ខាងក្រោមនេះ:
ប្រភព៖ Channel News Asia
កីឡាករឆ្នើម CR7 បានលត់គូប្រជែងចាស់ Atletico ដើម្បីជួយឲ្យ Juventus ទៅវគ្គ ៨ក្រុម(វិដេអូ)
អត្ថបទទាក់ទង
