អ្នកចាំទីក្រុមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Alisson Becker បានលើកឡើងថា គោលបំណងរបស់ Liverpool គឺមិនចង់ប្រលែងពានណាមួយនោះទេ ហើយរើសយកពានមួយណានោះទេ ពោលគឺចង់ឈ្នះទាំងពានរង្វាន់ Premier League និង UEFA Champions League ផងដែរបើសិនជាអាច។

ក្លឹប Liverpool ដែលបានយកឈ្នះលើក្រុម Bayern Munich កាលយប់មុិញក្នុងលទ្ធផល ៣-១ នៅរាត្រីក្នុងទីក្រុង Munich នៅក្នុងក្របខ័ណ្ UEFA Champions League វគ្គ១៦ក្រុម ជើងទី២ វេលាម៉ោង ០៣:០០នាទី នៅប្រទេសអាល្លឺម៉ង់ (Germany) បន្ទាប់ពីជើងទី១ ពួកគេស្មើគ្នា ០-០។ នៅពេលអ្នកសារព័ត៌មានសួរឲ្យជ្រើសរើសពានណាមួយសំខាន់ជាងរវាង Premier League និង UEFA Champions League អ្នកចាំទីជម្រើសជាតិប្រេស៊ីលរូបនេះ យល់ថាសំខាន់ទាំង២ មិនអាចលះបង់មួយណាបាននោះទេ។

Alisson បាននិយាយក្នុងសន្និសីតកាសែតថា៖ “អត់ទេ យើងមិនអាចជ្រើសរើសយកតែមួយបានទេ។ បើសិនយើងអាចជ្រើសរើស គឺយើងរើសយកទាំង២។ នេះពានរង្វាន់ធំទាំងពីរ។ យើងមានគោលដៅរបស់យើង ហើយយើងនឹងប្រយុទ្ធដើម្បីបានពានទាំងនោះ។ គោលដៅរបស់យើងគឺ ដើម្បីឈ្នះពាន Premier League និងឈ្នះពានគ្រប់យ៉ាង ដែលយើងកំពុងតែលេង។ ដូច្នេះប្រាកដណាស់ UEFA Champions League ក៏ដូចគ្នា៕

កីឡាករ Alisson Becker ថា: Liverpool អាចនឹងឈ្នះពាន Premier League និង UCL
អត្ថបទទាក់ទង
