ខ្សែប្រយុទ្ធ Olivier Jonathan Giroud ដែលលេងអោយប្រទេសបារាំងនៅ World Cup កាលពីឆ្នាំ២០១៨កន្លងមកនោះ បានឡើងជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅពានរង្វាន់ Europa League រដូវកាលនេះ បន្ទាប់ពីរកបាន Hat-Trick ជួយអោយក្រុមតោខៀវ Chelsea ឈ្នះលើ Dynamo Kiev ឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ។

កីឡាករបារាំងដែលមានវ៏យ៣៦ឆ្នាំ Giroud ដែលបានជួយអោយក្រុមតោខៀវ Chelsea ឈ្នះកាលពីរយប់មុិញបានចាប់ដៃគ្នាជាមួយក្រុមរួមទីក្រុងឡុងដ៏កាំភ្លើងធំ Arsenal ឈានទៅវគ្គបន្ត ក្រោយយកឈ្នះលើ Dynamo Kiev ក្នុងលទ្ធផល៥ទល់០ កាលពីយប់មិញកន្លងមកនេះ។ ៥គ្រាប់របស់ Chelsea គឺស៊ុតបញ្ចូលទៅដោយកីឡាករ Olivier Giroud ៣គ្រាប់តែម្នាក់ឯង បន្ទាប់មក Marcios Alonso និង Hudson-Odoi បន្ថែមបានម្នាក់មួយគ្រាប់ថែមទៀត។

នៅក្នុងលទ្ធផលនេះកឺសរុបទាំងពីរជើង Chelsea ឈ្នះដល់ទៅ ៨-០។ សម្រាប់ Olivier ដែលរកបាន៣គ្រាប់យប់មិញធ្វើឲ្យគេបានក្លាយទៅកំពូលជាអ្នកទាត់បញ្ចូលទីច្រើនជាងគេមាន៩គ្រាប់ តាមពីក្រោយ Wissam Ben Yedder របស់ Sevilla មាន៨គ្រាប់ និង Luka Jovic មាន៧គ្រាប់៕ ទាំងនេះជាជោគជ័យដ៏ធំមួយរបស់កីឡាករសញ្ជាតិបារាំង Olivier Jonathan Giroud ផងដែរ។

សូមទស្សនាវិដេអូខាងក្រោមនេះ:
Europa League: កីឡាករ Olivier Giroud ស៊ុត Hat-Trick ជួយ Chelsea លត់ Dynamo Kiev ៥ទល់០(វិដេអូ)
អត្ថបទទាក់ទង
