​ក្លឹបធំអេស្ប៉ាញ Real Madrid ដែលមានរហ័សនាមថា: (ស្តេចសរ) បាន​យល់​ព្រម​​ទិញ​​​ផ្ដាច់​កុងត្រា​យក​ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​ប្រេស៊ីល Eder Militao ពី​ក្លឹប Porto ក្នុង​តម្លៃ​មិននឹកស្មាន៥០​​លាន​អឺរ៉ូ ហើយ​គេ​នឹង​មក​កាន់​ទឹក​ដី​អេស្ប៉ាញ​ក្រោយ​ចប់​រដូវ​កាល​នេះ។

ក្លឹប​ទាំង​ពីរ Real Madrid និង Porto បាន​ប្រកាស​ការ​ផ្ទេរ​នេះ​កាល​ពី​យប់​ម្សិលមិញ ដោយ​​ក្លឹប​របស់​អេស្ប៉ាញ​មួយ​នេះ​​បញ្ជាក់​ថា កីឡាករ​វ័យ​២១​ឆ្នាំ​នឹង​ចុះកុងត្រា​​រហូត​ដល់​ឆ្នាំ​២០២៣ ជាមួយ​ពួក​គេ។ ខ្សែ​ការពារ​វ័យ​ក្មេង​រូប​នេះ​គឺ​ជា​កីឡាករ​របស់ Real ចុះ​កុងត្រា​យក​មក​ដំបូង​ បន្ទាប់​ពី​ការ​ត្រលប់​មកវិញ​របស់​អតីតគ្រូបង្វឹក Zinedine Zidane។

កីឡាករ Eder Militao ត្រូវ​បានក្លឹប Porto ​ទិញ​យក​ពី​​ក្លឹប​ប្រេស៊ីល Sao Paulo កាល​ពី​ខែ សីហា​ឆ្នាំ​២០១៨។ គេ​បាន​បង្ហាញ​ខ្លួន​៣៤​ប្រកួត​​ ក្នុង​រដូវ​កាល​នេះ​ និង​បាន​​ជួយអោយ Potor ​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​ថ្មី​ៗ​នេះផងដែរ៕
សូមទស្សនាថ្វីជើងរបស់ Eder Militao ខាងក្រោមនេះ:

ប្រភព៖ BBC