អតីត​ខ្សែ​បំរើ​បិសាច​ក្រហម Manchester United លោក Paul Scholes បាន​លាលែង​ពី​តំណែង​អ្នក​ចាត់​ការ​ក្លិប​បាល់ទាត់ Oldham Athletic ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ចូលកាន់​តំណែង​បានតែ 31ថ្ងៃ​។

​​លោក Paul Scholes បាន​ដឹកនាំ​ក្រុម​ដែល​ស្ថិតនៅ​លី​ហ្គ​លំដាប់​ទី3 ​អង់គ្លេស​មួយ​នេះ​បានតែ 7ប្រកួត ឈ្នះ​តែ 1​ប្រកួត​ប៉ុណ្ណោះ ពោល​គឺ​ចាប់ផ្ដើម​ដឹកនាំ​ពេល​ក្លិប​នៅ​ឈរ​លេខ​14 ចាកចេញ​វិញ​ក៏​នៅតែ​លេខ​14 ដដែល​។​ ​Paul Scholes មិនទាន់​ជោគជ័យ​នៅឡើយ​ក្នុង​អាជីព​ជា​អ្នកដឹកនាំ តែ​បើ​និយាយ​ពី​អាជីព​ជា​កីឡាករ​ពេល​នៅ​ជាមួយ​បិសាច​ក្រហម Manchester United គេ​ទទួល​បាន​ជោគជ័យ​ខ្លាំង និង​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន 66លើក​៕