អ្នកប្រដាល់កំពុងឡើងកូដ លិញ ភារម្យ ឬ អេលីត សាន់ ទប់ទល់ខ្លាចាស់មកពីថៃ Re Da បានត្រឹម៤ទឹកប៉ុណ្ណោះ នាជំនួបមិត្តភាពអន្តរជាតិនៅសង្វៀន TV5 ថ្ងៃសៅរ៍សប្ដាហ៍មុននេះ។

អេលីត សាន់(ក្រហម)
អ្នកប្រដាល់កម្ពុជាខាងលើនេះ កំពុងមានការចាប់អារម្មណ៍គួរសមដែរ ដោយប៉ុន្មានខែនេះបានប្រកួតមិត្តភាពអន្តរជាតិជាហូរហែ និងភាគច្រើនទទួលបានជ័យជម្នះ។ ប៉ុន្តែ១ប្រកួតចុងក្រោយកាលពីថ្ងៃសៅរ៍កន្លងទៅនេះភ្លាត់ចាញ់កីឡាករចាស់វស្សារបស់ថៃ Re Da ទៅវិញ។

អេលីត សាន់(ក្រហម)
អេលីត សាន់ ធ្វើបានល្អនៅចន្លោះពីទឹកទី១ ដល់ដើមទឹកទី៣ ដោយព្យាយាមចេញកណ្ដាប់ដៃបានច្រើន វ៉ៃទៅលើមុខ និងដងខ្លួនកីឡាករថៃ ខណៈការចេញដៃ១-២ហើយ ក៏មានទាត់ខាងលើជារឿយ ៗផងដែរ។ ការចេញអាវុធច្រើនរបស់ អ្នកប្រដាល់មកពីខេត្តកំពតរូបនេះមិនសូវជាបានផលឡើយ ពោលត្រូវដៃគូបិទការពារបានល្អ បើទោះជាត្រូវខ្លះៗក៏នៅតែរឹងមាំ។ អ្នកទាំងពីរនាក់នេះដូរដៃគ្នានៅពាក់កណ្ដាលទឹកទី៣ ដោយសារថៃចេញធ្ងន់ជាងធ្វើឲ្យ អ្នកប្រដាល់កម្ពុជាចាប់ផ្ដើមថយកម្លាំង អស់ស៊ុហ្វចាប់ពីពេលនោះមកតែម្ដង ហើយក៏បោះបង់ការប្រកួតក្នុងទឹកទី៤ ដោយសារឈឺជើងមិនអាចបន្តទៀតបាន។

កីឡាករថៃ Re Da
រំលឹកដែរថា ការប្រកួតមិត្តភាពអន្តរជាតិគូឯកនៅសង្វៀន TV5 កាលពីថ្ងៃសៅរ៍ទី៩ ខែមីនា ឆ្នាំ២០១៩សប្ដាហ៍មុននេះ គឺ អេលីត សាន់ ចាញ់កីឡាករថៃ Re Da ដោយបោះបង់ការប្រកួតក្នុងទឹកទី៤៕
Credit: Sabay
អេលីត សាន់ ទប់ទល់ខ្លាចាស់មកពីថៃ Re Da បានត្រឹម៤ទឹកប៉ុណ្ណោះ
អត្ថបទទាក់ទង
