
Gareth Bale និង Isco បានរកគ្រាប់បាល់ឱ្យក្រុម Real Madrid ផ្តួលក្រុមភ្ញៀវ Celta Vigo សម្រាប់ការប្រកួតបើកឆាកលើកដំបូង ក្នុងការវិលត្រលប់មកកាន់ការងារសារជាថ្មីរបស់គ្រូបង្វឹក Zinedine Zidane។ Isco បានរកគ្រាប់បាល់នាំមុខមុនអោយម្ចាស់ផ្ទះ ១-០ ក្រោយការបញ្ចូនបាល់ ២ប៉ះពីកីឡាករ Asensio ចូលមកដល់មិត្តរួមក្រុម Karim Benzema បញ្ចូនចេញពីស្លាបខាងឆ្វេងចូលមកនៅនាទីទី៦២ ហើយ ១៥នាទីបន្ទាប់ ខ្សែប្រយុទ្ធឆ្នើមរបស់វេលស៍កីឡាករ Gareth Bale បានរកគ្រាប់បាល់ទី២ ឱ្យ Real ក្រោយពីការស៊ុតបញ្ចូលទីជើងស្តាំ បន្ទាប់ពីការបញ្ជូនបាល់(Assist)ពីខ្សែការពារឆ្វេង Marcelo។

បច្ចុប្បន្នក្រុម Real Madrid មាន ២ពិន្ទុនៅពីក្រោយក្រុម Atletico Madrid ដែលឈរនៅលំដាប់ទី២ នៅ La Liga និង ១២ពិន្ទុពីក្រុមការពារតំណែងជើងឯក Barcelona។ ក្រុមរបស់លោក Diego Simeone បានចាញ់ក្រុម Athletic Bilbao ២-០ កាលពីថ្ងៃសៅរ៍។ សម្រាប់ក្រុមនាំមុខកំពូលតារាង Barcelona បានធ្វើដំណើរទៅផ្ទួលក្រុមម្ចាស់ផ្ទះ Real Betis ក្នុងលទ្ធផល ១-៤ កាលពីថ្ងៃអាទិត្យនេះ៕

សូមរីករាយទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ:
Real Madrid យកឈ្នះ Celta Vigo ២:0 ដោយសារ Isco នឹង Gareth Bale(វិដេអូ)
អត្ថបទទាក់ទង
