នៅលើទីលាន Molineux កាលពីយប់ថ្ងៃសៅរ៏ទី១៦ មីនា ២០១៩ ក្រុមម្ចាស់ផ្ទះ Wolverhampton Wanderers បានបង្ហាញពីទម្រង់លេងដ៏ល្អក្នុងតង់ទី២ ដើម្បីផ្តួលក្រុម Manchester United និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ដ៏ចំណាស់ជាងគេរបស់អង់គ្លេសគឺ FA Cup ក្រោយពួកគេបានខកខានរយៈពេល ២១ឆ្នាំមកហើយ។
ក្រុមរបស់ Nuno Espirito Santo បានកក់កៅអីក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាលើកទី១ គិតចាប់តាំងពីឆ្នាំ២០០៣ ដោយបានទទួលជ័យជំនះលើ Man United ដែលវាជាលទ្ធផលមិនល្អដល់ពួកគេក្រោមការដឹកនាំបណ្តោះអាសន្នរបស់ Ole Gunnar Solskjaer។
ការប្រកួតនៅតង់ទី១ ក្រុមទាំងពីរមានឪកាសវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានក្រុមណារកគ្រាប់បាល់បញ្ចូលទីគ្នាបានឡើយ។ សម្រាប់អ្នកចាំទី Sergio Romero បានបង្ហាញខ្លួនជំនួសអ្នកចាំទីដៃទី១ David de Gea ក្នុងការប្រកួតនេះជាមួយនឹងការសង្គ្រោះដ៏អស្ចារ្យពីការវាយសម្រុករបស់កីឡាករ Diogo Jota និង Raul Jimenez។ តែនៅនាទីទី៧០ កីឡាករអន្តរជាតិមិកស៊ិកខ្ចីជើងពីក្រុម Benfica គឺ Mimenez បានរកគ្រាប់បាល់បញ្ចូលទីនាំមុខនៅនាទីទី៧០ អោយក្រុម បន្ទាប់មកនៅនាទីទី៧៦ កីឡាករព័រទុយហ្គាល់ Jota បានបន្ថែមមួយគ្រាប់ទៀត។ ក្រុម Man.United បានព្យាយាមវាយបកសម្រាប់នាទីដែលនៅសល់មុនបញ្ចប់ការកួត ប៉ុន្តែគ្មានប្រសិទ្ធិភាពឡើយ ដូច្នេះបញ្ចប់ការប្រកួត Wolver ២:0 Man.United។
Wolverhampton មិនទាន់ស្គាល់រសជាតិចាញ់ក្នុងការប្រកួតលើទឹកដីខ្លួនឯងសម្រាប់ ៦ប្រកួតចុងក្រោយនោះទេ ពោលគឺឈ្នះ៥ និងស្មើ១ ខណៈ Man.United ក្រោមការដឹកនាំរបស់លោក Solskjaer បានបរាជ័យជាលើកទី២ ក្នុងការចូលមកដឹកនាំជំនួសលោក Mourinho ដែលត្រូវបណ្តេញចេញកាលពីខែធ្នូ ក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្ន។
ប្រភព៖ BBC
Man.United របូតពាន FA Cup ចាញ់ម្ចាស់ផ្ទះ Wolverhampton ក្រោមថ្វីជើង Wolverhampton(វិដេអូ)
អត្ថបទទាក់ទង