ក្រុម Inter Milan បានរំកិលខ្លួនមកនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីផ្តួល AC Milan នៅក្របខណ្ឌ Serie A សប្តាហ៏ទី២៨ កាលពីថ្ងៃអាទិត្យម្សិលមិញជាមួយនឹងការប្រកួតដ៏ស្វិតស្វាញ។

ក្រុមភ្ញៀវ Inter Milan មានឪកាសរកបានគ្រាប់បាល់នំាមុខ ២គ្រាប់មុន ដោយកីឡាករ Vecino នៅនាទីទី(៣) និង (៥១)ដោយកីឡាករ Stefan De Vrij មុនពេល Tiemoue Bakayoko Musacchio វាយបកតាមពីក្រោយ ១:២ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ AC.Milan តាមស្មើ។

ប៉ុន្តែការទាត់បាល់ប៉េណាល់ទីរបស់ Lautaro Martinez បានធ្វើឱ្យក្រុម Inter Milan នាំមុខ ៣-១ មុនពេលកីឡាករ Mateo Musacchio បន្តរកបានគ្រាប់បាល់តាមពីក្រោយក្នុងលទ្ធផល ២:៣ ប៉ុន្តែមិនអាចធ្វើអោយគ្រាប់បាល់កើនឡើងបន្តទៀតបានទេ។ បញ្ចប់លទ្ធផល AC.Milan ២:៣ Inter Milan។ បច្ចុប្បន្ន Inter មាន ៥៣ពិន្ទុនិងមានគម្លាត ២២ពិន្ទុពីក្រុមនាំមុខតារាង Juventus។
ប្រភព៖ BBC
Inter Milan ផ្តួលគូប្រជែង AC Milan រត់ទៅចំណាត់ថ្នាក់លេខ៣ នៅក្របខណ្ឌ Serie A
អត្ថបទទាក់ទង
