ក្រុមស្រ្តីជរា Juventus បានរងបរាជ័យចាញ់ក្រុម Genoa គួរអោយភ្ញាក់ផ្អើលជាលើកដំបូងនៅរដូវកាលនេះសម្រាប់ក្របខណ្ឌ SerieA។ វីរបុរសនិងជាកីឡាករឆ្នើម Cristiano មិនបានបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ដំបូងក្នុងការប្រកួតនេះឡើយក្រោយពីជួយក្រុមទម្លាក់ At.Madrid ៣:0 កាលពីដើមសប្តាហ៏ក្នុងការប្រកួតមុន។ Pauldo Dybala របស់ក្រុម Juventus មានឪកាសរកបានគ្រាប់បាល់នាំមុខមុនអោយក្រុមភ្ញៀវ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលមិនអនុញ្ញាតិ។

ទីបំផុតអតីតកីឡាកររបស់ក្រុម Juventus Stefano Sturaro បានបើកឆាកនៅនាទីទី៧២ មុនពេលកីឡាករ Goran Pandev របស់ក្រុមម្ចាស់ផ្ទះ បន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៨១ មុនបញ្ចប់ការប្រកួតក្នុងលទ្ធផល Genoa ២:០ Juventus។ វាគឺជាជ័យជំនះសម្រាប់ក្រុម Genoa នៅសប្តាហ៏ទី២៨ ក្នុងទឹកដីក្រោយការប្រកួតស្មើគ្នានៅទឹកដី Juventus កាលពីដើមរដូវកាល។

លោក Massimiliano Allegri គ្រូបង្វឹក Juventus បន្តថា:

ខ្ញុំរំពឹងថា Juventus នឹងក្រុមនិងមានការផ្លាស់ប្តូរល្អជាងនេះ ព្រោះការប្រកួតនេះយើងលេងមិនបានល្អនោះទេ។ Juve ធ្លាប់បានធ្លាក់ចេញពីកំពូលតារាង កាលពីថ្ងៃទី២២ ខែមេសាឆ្នាំ ២០១៨ ហើយរដូវកាលនេះ បានបាត់បង់ពិន្ទុក្នុងលទ្ធផលស្មើ២ និងចាញ់ ១លើករួមបញ្ចូលទាំងការប្រកួតកាលពីថ្ងៃអាទិត្យនេះ។

ប្រភព៖ BBC