តារាឆ្នើម Cristiano របស់ក្រុមស្តេចស Real Madrid បានបញ្ជាក់យ៉ាងច្បាស់ថាក្រុមការពារតំណែងជើងឯក La Liga មួយនេះត្រូវតែនាំចូលកីឡាករមួយចំនួនដើម្បីមកពង្រឹងក្រុមបន្ថែមទៀត ក្រោយពីការចាកចេញរបស់កីឡាករឆ្នើមមួយចំនួនដូចជា 1.ខ្សែការពារ Pepe 2.ខ្សែបម្រើ-ប្រយុទ្ធស្លាប James Rodriguez និង ខ្សែប្រយុ ទ្ធ Alvaro Morata ធ្វើអោយក្រុមចាប់ផ្តើមរដូវកាលថ្មី(2017-2018)មិនបានល្អនោះទេ។

បច្ចុប្បន្នក្រុមកំពុងមានគម្លាតពីក្រុមកំពូលតារាង គឺអ្នកមានបុណ្យ Barcelona ចំនួន 8ពិន្ទុ ។ Ronaldo ក៏បង្ហាញ ទម្រង់ លេងមិន សូវបាន ល្អផងដែរសម្រាប់ការចាប់ផ្តើមរដូវកាល ថ្មីនេះ គឺរកគ្រាប់បាល់បានតែ 2គ្រាប់ប៉ុណ្ណោះ និង បាន 8គ្រាប់ សម្រាប់ការប្រកួតនៅក្របខណ្ឌកំពូលអឺរ៉ុប Champion League ។

យោង Diario Gol កីឡាករទាំងបីរូបដែល Ronaldo បានលើកឡើង ហើយចង់អោយប្រធានក្លឹប Real Madrid ទិញយកមកពង្រឹងក្រុមនាកំលុងពេលទីផ្សារដោះដូរកីឡាករ និង បើកនាខែមករាខាងមុខនោះគឺ 1.ខ្សែបម្រើ វ័យក្មេង សញ្ជាតិព័រទុយហ្គាល់ Goncalo Guedes កំពុងលេងអោយក្រុម Valencia ជាលក្ខណៈខ្ចីជើងពីក្រុម PSG 2. កីឡាករអ្នកចាំទីទើបជាប់ជម្រើសជាតិអេស្បាញ Kepa Arrizabalaga របស់ក្រុម Athletic Bilbao និង 3.ខ្សែការពារ Marquinhos សញ្ជាតិប្រេស៊ីលរបស់ក្រុមPSG។

ចង់ដឹងពីសមត្ថភាពរបស់ពួកគេទាំងបីរូបមានទេពកោសល្យបែបណា សូមទស្សនាវីដេអូដូចខាងក្រោម៖