ខ្សែបម្រើក្លឹប Manchester City កីឡាករ Kevin De Bruyne បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនមិនបានខ្វល់ពីស្តាតថ្មីរបស់ក្លឹប Tottenham Hotspur ទេ ហើយយល់ថា បរិយាកាសស្តាតនេះ នឹងដូចទៅនឹងកីឡដ្ឋាន Wembly ដែលក្លឹបទីក្រុងឡុងដុងធ្លាប់លេងកំឡុងស្តាតរបស់ពួកគេនៅក្រោមការសាងសង់។

ខ្សែបម្រើបែលហ្សិករូបនេះបានលើកឡើងថា៖ ” ខ្ញុំមិនខ្វល់ពីស្តាតទេ។ ខ្ញុំខ្វល់ពីក្រុមដែលពួកយើងនឹងលេងប៉ះ។ គ្រប់គ្នានិយាយពីស្តាតមួយនេះ (កីឡដ្ឋានថ្មីរបស់ Tottenham Hotspur) ដូចជាមានរឿងអ្វីពិសេសអញ្ចឹង ព្រោះថានរណាគេក៏មានស្តាត ហើយនរណាគេក៏មានអ្នកគាំទ្រដែរ ” ។

អតីតកីឡាករ Chelsea រូបនេះបានបន្តថា៖ ” ខ្ញុំគិតថាវាមិនមានអ្វីខុសគ្នាប៉ុន្មានទេ បើទោះជានៅ Wembly ដែលផ្ទុកមនុស្សបាន ៨ម៉ឺននាក់ ហើយស្តាតនោះ (ស្តាតរបស់ Spurs) ផ្ទុកបានមនុស្ស ៦២,០០០នាក់ ក៏វានៅតែមានបរិយាកាសដូចគ្នាដដែល ” ។

ខ្សែបម្រើរូបនេះបានយល់ថា អ្វីដែលសំខាន់នោះគឺប្រកួតរវាងក្លឹប Manchester City និងក្លឹប Tottenham Hotspur ទៅវិញទេ ដែលប្រកួតនេះអាចជាប្រកួតដ៏ពិបាកមួយ។ សូមបញ្ជាក់ផងដែរថា ក្លឹប Tottenham Hotspur បានសម្ពោធកីឡដ្ឋានថ្មីរបស់ខ្លួន កាលពីថ្ងៃពុធ សប្ដាហ៍មុន ហើយក្នុងយប់ថ្ងៃអង្គារនេះ Spurs នឹងបើកទ្វារកីឡដ្ឋានថ្មីរបស់ខ្លួនស្វាគមន៍ក្លឹប Manchester City ក្នុងប្រកួតវគ្គ៨ក្រុមចុងក្រោយនៃ UEFA Champions League៕
ខ្សែបម្រើ Kevin De Bruyne បានឌឺដងថាមិនខ្វល់ពីស្តាតថ្មីរបស់ក្លឹប Hotspurs
អត្ថបទទាក់ទង
