លោក Ole Gunnar Solskjaer សង្ឃឹមថា អាចចម្លងយកស្មារតីប្រយុទ្ធរបស់ក្រុម Manchester United នៅកីឡដ្ឋាន Old Trafford ខណៈដែលលោករៀបចំផែនការដើម្បីជួយឲ្យពួកគេវិលទៅកាន់ក្រុមកម្រិតកំពូលវិញ។

លោក Solskjaer ដែលត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Man United ជាអចិន្ត្រៃយ៍ កាលពីខែមុន បានរកគ្រាប់បាល់ឈ្នះនៅនាទីបន្ថែមដ៏គួរឲ្យចងចាំ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ដែលនៅពេលនោះក្រុម Man Utd ក្រោមការដឹកនាំរបស់លោក Alex Ferguson បានឈ្នះពានរង្វាន់ដល់ទៅ៣ ក្នុងឆ្នាំ១៩៩៩។

អ្នកចាត់ការទូទៅសញ្ជាតិន័រវែសរូបនេះ ដែលកំពុងតែត្រៀមរៀបចំក្រុមដើម្បីប្រកួតជាមួយនឹងក្រុម Barcelona ក្នុងជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ នៅរាត្រីថ្ងៃពុធ មានបំណងរៀបចំក្រុមមួយក្រោមមូលដ្ឋានផ្សេងៗដែលបានដំណើរការយ៉ាងល្អកាលពី២០ឆ្នាំមុន។

លោកបានប្រាប់ទូរទស្សន៍ ESPN ថា៖ «យើងបានលើកទឹកចិត្តឲ្យគ្នាជារឿងរាល់ថ្ងៃក្នុងពេលហ្វឹកហាត់។ មានការប្រជែងគ្នាជាច្រើន ហើយការកែតម្រូវផ្សេងៗដែលខ្ញុំមិនធ្លាប់បានឃើញក្នុងក្រុមច្រើនឡើយ។ យើងមិនធ្លាប់បានទទួកយកកីឡាករដែលមានកម្រិតទាបក្នុងការហ្វឹកហាត់ឡើយ។

យើងរិះគន់គ្នាទៅវិញទៅមកហើយយើងត្រូវតែឈ្នះជារៀងរាល់ថ្ងៃ»។ លោក Solskjaer បានបន្ថែមទៀតថា៖ «យើងមិនបោះបង់ការប្រកួតឡើយ។ មានក្រុមមួយដែលមានស្មារតីប្រយុទ្ធដ៏អស្ចារ្យ។ ខ្ញុំចង់ឲ្យកីឡាកររបស់ខ្ញុំធ្វើការប្រជែងគ្នា និងបង្ហាញពីស្មារតីប្រកួត១០០ភាគរយ ជារៀងរាល់ថ្ងៃ»៕
ប្រភពព័ត៌មាន៖ Channel News Asia
លោក Solskjaer ជំរុញឲ្យ Man Utd ចម្លងយកស្មារតីឆ្នាំ៩៩ ពេលប៉ះ Barcelona
អត្ថបទទាក់ទង
