
តារាឆ្នើម Eden Hazard ដែលត្រៀមខ្លួននឹងចាកចេញពិក្លឹបរបស់ខ្លួនឆាប់ៗនេះបានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមតោខៀវ Chelsea យលឈ្នះលើញញួរធំ West Ham ២ទល់០ ធ្វើឲ្យក្រុមតោខៀវ វ៉ា Tottenham Hotspur និងកាំភ្លេងធំ Arsenal ឡើងទៅឈរលេខ៣ ក្នុងតារាងក្របខណ្ឌ័ Premier League នៅក្នុងទឹកដី Stamford Bridge កាលពីយប់មុិញនេះ។

កីឡាករខ្សែបម្រើជម្រើសជាតិសញ្ជាតិបែលហ្សិក Hazard ដែលកំពុងមានសារព័ត៌មានជាច្រើន ចុះផ្សាយថា នឹងផ្ទេរទៅអធិរាជសរ Real Madrid ក្នុងពេលឆាប់ៗនេះ បានស៊ុតគ្រាប់ទី១ នៅនាទី២៤ មុនរកបានគ្រាប់ទី២ នៅចុងម៉ោងនាទី៩០ ដែលក្នុងនោះដែលកីឡាករទាំងពីរក្រុមត្រូវទទួលកាត់លឿង៣នាក់មានដូចជា: Angelo Ogbonna នាទី១១(West Ham), Cesar Azpilicueta នាទី៨២ & នាទី៨៤ Kepaa Arrizabalaga (Chelsea)។ ការបង្ហាញទម្រង់លេងដ៏ល្អនេះ អាចនឹងធ្វើឲ្យ Real Madrid កាន់តែចាប់អារម្មណ៍កីឡាករជម្រើសជាតិបែលហ្សិករូបនេះថែមទៀត។

ក្រុមម្ចាស់ផ្ទះ Chelsea ដែលឈរលេខរាងទី៣មក្រោម Manchester City ១លេខនៅតែអាចមានឱកាសលេង UEFA Champions League នៅរដូវកាលក្រោយ បើសិនពួកគេឈ្នះពាន UEFA Europa League មាន៣ពិន្ទុពីលើក្រុមលេខ៥ Arsenal ដែលនៅសល់១ប្រកួតក្នុងដៃ នឹងក្រុមកំពូលតារាងហង្សក្រហម Liverpool បន្ទាប់ពីពួកគេឈ្នះ ៣ប្រកួតជាប់ៗគ្នាក្នុងលីគ៕
តារាឆ្នើម Eden Hazard ជួយអោយក្រុមម្ចាស់ផ្ទះ Chelsea យកឈ្នះ West Ham ២ទល់០ ក្នុងទឹកដី Stamford Bridge(វិដេអូ)
អត្ថបទទាក់ទង
