កីឡាករ Ramsey និង Petr Cech និងចាកចេញពីក្លឹប Arsenal ក្រោយចប់យុទ្ធនាការ ២០១៨-២០១៩ ខាងមុខនេះ ស្របពេលខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Danny Welbeck ក៏នឹងត្រៀមខ្លួនចាកចេញពីកីឡាដ្ឋាន Emirates នៅរដូវក្តៅខាងមុខនេះផងដែរ។

អតីតកីឡាករបិសាចក្រហម Man.United ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះខកខានមិនបានលេងចាប់តាំងពីរបួសបាក់កជើងក្នុងអំឡុងពេលការប្រកួតក្របខ័ណ្ឌ Europa League កាលពីខែវិច្ឆិកាស្របពេលកុងត្រារបស់គេអស់សុពលភាពនៅថ្ងៃទី ៣០ ខែមិថុនាខណៈដែលក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៏បានបញ្ជាក់ជាផ្លូវការណ៏ថាក្រុមមិនបានបន្តកិច្ចសន្យាថ្មីរដល់រូបគេនោះទេ ។

ព័ត៌មាននេះបានផ្ទុះឡើងបន្ទាប់ពី Welbeck ត្រូវបានគេផ្តល់កិត្តិយសនៅចំពោះមុខអ្នកគាំទ្រក្រុមនៅកីឡដ្ឋាន Emirates Stadium ជាមួយនឹងការចាកចេញឆាប់ៗរបស់ខ្សែបម្រើអន្តរជាតិវេល Aaron Ramsey និងអ្នកចាំទីជើងចាស់ Petr Cech ក្រោយពីទទួលបានលទ្ធផលស្មើ ១-១ ជាមួយក្រុម Brighton កាលពីថ្ងៃអាទិត្យ។

Welbeck បានចូលរួមជាមួយក្រុម Arsenal ពីក្រុម Man Utd ក្នុងឆ្នាំ ២០១៤ និងបានឈ្នះពានរង្វាន់ FA Cup នៅភាគខាងជើងទីក្រុងឡុងដ៍ដែលជារឿយៗគាត់មិនសូវបានជាប់ជម្រើសដំបូងក្នុងនាមខ្សែប្រយុទ្ធនោះទេ។
Danny Welbeck និងចាកចេញពី Arsenal នៅរដូវក្តៅខាងមុខជាមួយ Ramsey និង Cech
អត្ថបទទាក់ទង
