លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានសម្តែងនូវការអរគុណដល់ Vincent Kompany ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែការពារអន្តរជាតិបែលហ្ស៊ិករូបនេះ បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ លើក្រុម Leicester City កាលពីថ្ងៃចន្ទ និងត្រូវការត្រឹមតែជ័យជម្នះ១លើកទៀតប៉ុណ្ណោះដើម្បីក្លាយការពារពាន Premier League យ៉ាងជោគជ័យ។

Man City បានវិលទៅនាំមុខ១ពិន្ទុដាច់លើក្រុម Liverpool បើទោះបីមិនបានបង្ហាញពីទម្រង់លេងយ៉ាងល្អបំផុតរបស់ខ្លួនក៏ដោយ ខណៈដែលខ្សែការពារកណ្តាល Kompany បានស៊ុតបាល់សំដៅទីពីចម្ងាយចូលជ្រុងម្ខាងនៃទីយ៉ាងល្អ នៅរយៈពេល២០នាទីចុងក្រោយ។

ក្រុមរបស់លោក Guardiola នឹងក្លាយជាក្រុមដំបូងគេក្នុងរយៈពេល១ទសវត្សរ៍ ក្នុងការការពារពានរបស់ខ្លួន នៅលើទឹកដីក្រុម Brighton នៅថ្ងៃអាទិត្យ ខាងមុខនេះ ពោលគឺពួកគេត្រូវតែដណ្តើមឲ្យបានលទ្ធផលស្មើ និងល្អប្រសើរជាងលទ្ធផលរបស់ក្រុម Liverpool នៅលើទឹកដីក្រុម Wolves។

Kompany ដែលបានជួបភាពត្រដាបត្រដួសដោយសារតែបញ្ហារបួស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះ បានស្រក់ទឹកភ្នែក ក្នុងពេលរូបគេបានរំឭកដល់កូនរបស់ខ្លួន ដើម្បីអបអរការប្រកួតលើទឹកដីខ្លួនឯងជាលើកចុងក្រោយរបស់ក្រុម Man City នៅរដូវកាលនេះ ហើយរូបគេអាចនឹងលេងការប្រកួតជាលើកចុងក្រោយរបស់គេ នាកីឡដ្ឋាន Etihad ខណៈដែលកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។
លោក Guardiola បានឲ្យដឹងថា៖ «មានកីឡាករជាច្រើនដែលជួយដល់យើងឲ្យស្ថិតនៅទីនេះ ពេលនេះ។ Vincent គឺជាកីឡាករម្នាក់ក្នុងចំណោមនោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
