
ក្រុម Liverpool ដាក់ការជឿជាក់លើវីរបុរសថ្មី ដើម្បីលុបចោលគ្រាប់បាល់ដេញតាមពីក្រោយ ៣-០ ពីការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅពេលប្រកួតជាមួយនឹងក្រុម Barcelona នៅរាត្រីនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់ខ្សែការពារ Trent Alexander-Arnold ក្រោយពីខ្សែប្រយុទ្ធ Mohamed Salah នឹងត្រូវអវត្តមានដោយសារតែបញ្ហារបួស។

ខ្សែប្រយុទ្ធ Roberto Firmino ក៏នឹងត្រូវអវត្តមានផងដែរ ក្នុងពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកអេស្ប៉ាញមួយនេះ ដោយទុកឲ្យលោក Jurgen Klopp ត្រូវអវត្តមានតារាឆ្នើម២នាក់ក្នុងចំណោមតារាឆ្នើមដ៏សំខាន់របស់លោក ក្នុងដំណាក់កាលប្រជែងដ៏សំខាន់របស់ខ្លួន។

ខ្សែការពារ Alexander-Arnold បានឲ្យដឹងថា៖ «ពិតណាស់ យើងអវត្តមានខ្សែប្រយុទ្ធ២នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏សំខាន់បំផុតរបស់យើង ប៉ុន្តែ វាក៏ផ្តល់ឱកាសមួយសម្រាប់កីឡាការផ្សេងទៀតក្នុងការចូលជំនួសផងដែរ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ និងធ្វើឲ្យពួកគេក្លាយជាវីរបុរស»។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ប្រសិនបើយើងពិតជាបានលុបចោលគ្រាប់បាល់តាមពីក្រោយនៅថ្ងៃស្អែកនេះ បន្ទាប់មក នរណាក៏ដោយដែលបានរកគ្រាប់បាល់បញ្ចូលទី ឈ្មោះរបស់ពួកគេ នឹងតែងតែត្រូវបានចងចាំ ពីព្រោះខ្ញុំប្រាកដចិត្តថា វានឹងមានកីឡាករម្នាក់ នៅរាត្រីដ៏ពិសេសនោះ»។

Salah ត្រូវតែបានសែងចេញ អំឡុងពេលក្រុម Liverpool បានយកឈ្នះលើក្រុម Newcastle ៣-២ កាលពីថ្ងៃសៅរ៍ ដើម្បីរក្សាក្តីសង្ឃឹមក្នុងការប្រជែងពាន Premier League ជាលើកទី១ក្នុងរយៈពេល២៩ឆ្នាំ ក្រោយពីបានប៉ះទង្គិចជាមួយនឹងអ្នកចាំទី Martin Dubravka។ លោក Klopp បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា៖ «វាជាការសន្លប់ដែលមានន័យថា រូបគេនឹងមិនត្រូវបានអនុញ្ញាតឲ្យលេងឡើយ»៕

Liverpool ដាក់ការជឿជាក់លើវីរបុរសថ្មី ដោយគ្មាន Salah ពេលប៉ះ Barca រាត្រីនេះ
អត្ថបទទាក់ទង
