​​ Luis Suarez បានសម្តែងអារម្មណ៏ខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងបរាជ័យរបស់ក្លឹប Barcelona និងបានបន្ទោស មិត្តរួមក្រុមថាលេងបាល់ដូនជាក្មេងជំទង់ទើបតែចេះលេងបាល់ទាត់របស់គាត់ដែលបណ្តោយអោយ ខ្សែប្រយុទ្ធហូឡង់ Liverpool Divock Origi រកបានគ្រាប់បាល់នាំមុខគ្រាប់ទី១និងគ្រាប់បាល់ទី៤ ក្នុងជំនួបជើងទី២កាលពី ថ្ងៃទី៨ខែឧសភា ២០១៩ នៅទឹកដី Anfield ចក្រភពអង់គ្លេសខណៈមិត្តរួមក្រុមកីឡាករហូឡង់ Georginio Wijnaldum រកបាន២គ្រាប់ផងដែរ។

Barcelona ហាក់មានឪកាសច្រើនដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោយពីបានទទួលជ័យជម្នះ ៣-0 នៅជើងទីមួយនៅ Camp Nou កាលពីសប្តាហ៍មុន។

ប៉ុន្តែក្រុមរបស់លោក Jurgen Klopp បានបញ្ចប់ការត្រលប់មកវិញដ៏អស្ចារ្យដើម្បីទទួលជ័យជម្នះ ៤-0 និងកក់កន្លែងរបស់ពួកគេនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងម៉ាឌ្រីដនៅថ្ងៃទី១ ខែមិថុនាដែលពួកគេនឹងជួប Tottenham ឬ Ajax ។