ក្រុម​ហូ​ឡង់ Ajax Amsterdam បន្ត​ហ្វឹកហាត់​ត្រៀមខ្លួន​យ៉ាង​ល្អ​ មុន​ការ​ប្រកួត​ជើង​ទី​២ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ជួប Spurs រាត្រី​នេះ​។ ​ក្រុម​របស់​លោក Erik ten Hag កំពុង​កាន់​ 1​គ្រា​ប់​ចំណេញ​ ដែល​បាន​មកពី​គ្រាប់​បញ្ចូល​ទី​របស់ Donny van de Beek ​នៅ​ទឹកដី​អង់គ្លេស​។

​​Ajax នៅតែ​បន្ត​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ទំលាក់​ជើងឯក​ 3សម័យ​ជាប់​គ្នា Real Madrid និង​ទំលាក់​ជើងឯក​អ៊ីតាលី Juventus​។ ​Ajax មកកាន់​ទីនេះ​ជាមួយ​ទំនុក​ចិត្ត​ផង​ដែរ បន្ទាប់​ពី​ទើប​តែ​លើក​ពាន KNVB Cup កាលពី​ថ្ងៃអាទិត្យ ហើយ​កំពុង​នាំមុខ PSV នៅ​ក្រប​ខណ្ឌ​លី​គ​កំពូល​ហូ​ឡង់ ខណៈ​នៅ​សល់​ ២​ប្រកួត​ទៀត​ចប់​រដូវ​កាល​។ ​​

Tottenham Hotspur កំពុង​ព្យាយាម​ក្លាយ​ជា​ក្លិប​ទី​២ ​ប៉ុណ្ណោះ​ដែល​ចាញ់​ជើង​ទី​២ ​ក្នុង​ផ្ទះ​ ហើយ​ត្រលប់​មក​ឈ្នះ​នៅ​ក្រៅ​ផ្ទះ​វិញ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ​ក្រុម​ដំបូង​ដែល​ធ្វើ​បាន​បែបនេះ​គឺ Ajax នេះឯង​កាលពី​រដូវ​កាល ១៩៩៥-៩៦ ដែល​ចាញ់ Panathinaikos ​ជើង​ទី​២ ​ក្នុង​ទឹកដី​ខ្លួនឯង​ហើយ ​ត្រលប់​ទៅ​យក​ឈ្នះ​នៅ​ទឹកដី​ក្រិ​ក​វិញ​៕