យោងតាមភ្នាក់ងាររបស់កីឡាករខ្សែ​ស្លាប​ Anthony Matial ក្លិប Manchester United របស់បានបង្ហាញពីការការពារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កីឡាកររូបនេះដោយអះអាងថាគាត់ល្អជាងអតីតតារាឆ្នើម David Beckham, Ryan Giggs និង Cristiano Ronaldo។

Anthony​ ស៊ុត​ចូល​ ២៥​គ្រាប់​ក្នុង​លីគ​កំពូល​អង់គ្លេ​​ស ហើយបាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព Balon d’Or នៅរដូវ​កាល​ ២០១៨/១៩។​ កីឡាករសញ្ជាតិបារាំងរូបនេះជួបបញ្ហាលំបាកក្នុងការរកគ្រាប់បាល់ ដោយបានត្រឹម ៣គ្រាប់ និងបញ្ជូនបាល់ត្រឹម ១៣ប្រកួតចុងក្រោយរបស់គាត់នៅ Premier League។

​កីឡាករ ​Anthony Martial បាន​សម្រេច​គ្រាប់​ទី​២៥​ក្នុង​ក្របខ័ណ្ឌ​ Premiere Leauge កាល​ពី​ចុង​សប្ដាហ៍​មុន​ ពេល​ជួយ​ក្រុម​ឲ្យវាយ​បកឈ្នះ Newcastle United ក្នុងលទ្ធផល ៣ ទល់នឹង២៕ ក្នុងខែតុលាក្រោមការដឹកនាំរបស់លោក Jose Mourinho កីឡាករវ័យ 23 ឆ្នាំរូបនេះបានរកគ្រាប់បាល់ចំនួន ៦គ្រាប់ក្នុង ៨ប្រកួត។

លោក Jose Mourinho និងគ្រូបង្វឹក Michael Carrick ក៏បានជួយអភិវឌ្ឍខ្សែបម្រើស្លាបរូបនេះផងដែរ ហើយថ្នាក់ដឹកនាំជាច្រើននាក់របស់ Man Utd បាននិយាយថា គ្រប់គ្នាត្រូវជឿជាក់លើ Anthony Martial៕