ក្លឹបហុល្លង់ Ajax ក្លាយជាក្លឹបដែលបានលេងបានច្រើនប្រកួតជាងគេក្នុង UEFA Champions League នៅរដូវកាល ២០១៨/១៩ ដោយបានលេងចំនួន ១៧ប្រកួត ហើយក៏បន្តហ្វឹកហាត់ត្រៀមខ្លួនយ៉ាងល្អ មុនការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ជួប Spurs រាត្រីនេះ។

ក្នុងចំណោម ១៧ប្រកួតនោះមានដូចជា ៦ប្រកួតក្នុងវគ្គជម្រុះនៃ UEFA Champions League ៦ប្រកួត ក្នុងវគ្គចែកពូល ២ប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ ២ប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយ និង១ប្រកួតទៀតត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះឯង។ Ajax នៅតែបន្តមានទំនុកចិត្តក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីទំលាក់ជើងឯក ៣សម័យជាប់គ្នា Real Madrid និងទំលាក់ជើងឯកអ៊ីតាលី Juventus។

Ajax ក្នុងរដូវកាលនេះដែរ បានធ្វើឲ្យពិភពបាល់ទាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានទម្លាក់ក្លឹបធំៗដូចជា Real Madrid និង Juvenuts។ ក្លឹបនេះនឹងបើកទ្វារកីឡដ្ឋាន Johan Cryuff ស្វាគមន៍ Tottenham Hotspur ក្នុងជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ក្នុងយប់នេះ ម៉ោង ២ រំលងអធ្រាត្រ ក្រុមនេះបន្ទាប់ពីទើបតែលើកពាន KNVB Cup កាលពីថ្ងៃអាទិត្យ ហើយកំពុងនាំមុខ PSV នៅក្របខណ្ឌលីគកំពូលហូឡង់ ខណៈនៅសល់ ២ប្រកួតទៀតចប់រដូវកាល៕

AFC Ajax ក្លាយជាក្លឹបដែលបានលេងបានច្រើនប្រកួតជាងគេក្នុង UEFA Champions League នៅរដូវកាលនេះ
អត្ថបទទាក់ទង
