អតីតខ្សែប្រយុទ្ធ Andriy Shevchenko កំពុងតែសម្លឹងរកឪកាសការងារដឹកនាំក្រុមនាកីឡាដ្ឋាន San Siro។ កីឡាករអន្តរជាតិអ៊ុយក្រែនរូបនេះបានបង្ហាញពីមហិច្ឆតារបស់គាត់ក្នុងការចូលមកដឹកនាំ ក្រុម AC Milan នាពេលអនាគតទោះ បីជាគាត់បានផ្តល់ការគាំទ្រដល់អតីតមិត្តរួមក្រុម Gennaro Gattuso ដែលកំពុងតែដឹកនាំយ៉ាងណាក៏ដោយ។

Shevchenko បានឈ្នះពានរង្វាន់ក្របខណ្ឌ Serie A និងពានរង្វាន់ Champions League ក្នុងចំណោមពានរង្វាន់ផ្សេងទៀតក្នុងអំឡុងពេលលេងអោយក្រុមមានមូលដ្ឋាននៅទីក្រុង Milan ដែលជាកន្លែងដែលគាត់បានជាប់ចំណាត់ថ្នាក់ជាអ្នក រកគ្រាប់បាល់ប្រវត្តិសាស្រ្តនាំមុខទីពីររបស់ក្លិប(Second All times leading top scorer)។

បច្ចុប្បន្នកីឡាករវ័យ៤២ ឆ្នាំរូបនេះគឺជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ុយ ក្រែនដែលជាប្រទេសកំណើត របស់ខ្លួនប៉ុន្តែគាត់ចង់ដើរតាមគន្លងរបស់អតីតមិត្តរួមក្រុម Gattuso, Filippo Inzaghi និង Clarence Seedorf ក្នុងការចូលមកដឹកនាំក្រុមយក្សអ៊ីតាលីAC.Milan នាពេលកន្លងមក។

Shevchenko បានប្រាប់បណ្តាញពត៌មាន DAZN ថា: Milan គឺជាក្លឹបដែលជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ ។ទោះជាយ៉ាងណា ខ្ញុំពិតជារវល់ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយក្រែនហើយ Gattuso កំពុងធ្វើការងារដ៏អស្ចារ្យ។ពិតណាស់ខ្ញុំចង់ដឹកនាំក្រុម AC Milan នៅថ្ងៃណាមួយដោយសារតែខ្ញុំពិតជាមានភាពស្និទ្ធស្នាលជាមួយពួកគេអ្នកគាំទ្រនិងអតីតមិត្តរួមក្រុមរបស់ខ្ញុំ។អាចជាវាជាវេនរបស់ខ្ញុំទៅកាន់គ្រូបង្វឹកក្រុម AC Milan ម្តង។

គ្រូបង្វឹកបច្ចុប្បន្នគឺ Gattuso កំពុងស្ថិតក្រោមសម្ពាធក្រោយដឹកនាំក្រុម AC Milan ស្ថិតនៅចំណាត់ថ្នាក់ទី ៥ និងកំពុងប្រដេញយកចំណាត់ថ្នាក់លេខ៤ពីក្រុមAtlanta ដែលឈរនៅចំណាត់ថ្នាក់លេខ៤ និងInter Milanឈរនៅចំណាត់ថ្នាក់លេខ៣ដើម្បីមានឪកាសទៅលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។

ប្រភព៖ foxsportsasia