រឿងរ៉ាវភ្ញាក់ផ្អើលកាលពី៤ឆ្នាំមុនកំលុងពេលអ្នកចាំទី Petr Cech បច្ចុប្បន្នលេងអោយក្រុមកាំភ្លើងធំ Arsenal បានផ្លាស់ប្តូរអាជីពលេងពីកីឡាដ្ឋាន Stamford Bridge របស់ក្រុម Chelsea ទៅកាន់ឱ្យគូប្រជែងនៅទីក្រុងឡុងដ៍របស់ពួកគេក្នុងឆ្នាំ ២០១៥ នៅកិច្ចសន្យាព្រមព្រៀងនាថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០១៥ ក្នុងតម្លៃ ១០ លានផោន។

យ៉ាងណាមិញកីឡាករជើងចាស់អន្តរជាតិសាធារណរដ្ឋឆេករូបនេះទើបតែបង្ហើបប្រាប់អោយដឹងកាលពីពេលថ្មីៗនេះថាៈ ម្ចាស់ក្លឹប Chelsea គឺលោកមហាសេដ្ឋីសញ្ជាតិរុស្សីលោក Roman Abramovich មិនចង់ឱ្យរូបគេផ្លាស់ទៅកាន់កីឡាដ្ឋាន Emirates Stadium នោះទេ។
រំលឹកដល់ពេលនោះក្រោយពីបញ្ចប់ការខ្ចីជើងនៅ Atletico Madrid អ្នកចាំទីអន្តរជាតិបែលហ្សិក Thibaut Courtois បានក្លាយកីឡាករជម្រើសទី១ របស់ Chelsea និងធ្វើអោយការបង្ហាញខ្លួនរបស់Petr Cech ក្នុងឆ្នាំ ២០១៥ជាមួយក្រុមបានថមថយចុះធ្លាក់មកជម្រើសបន្ទាប់។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅមុនពេលជំនួបជើងទី ២ ក្របខណ្ឌEuropa League រវាងម្ចាស់ផ្ទះ Valencia អ្នកចាំទី វ័យ៣៦ឆ្នាំរូបនេះបានប្រាប់អោយដឹងបន្តថាៈលោក Abramovich មិនចង់ឱ្យខ្ញុំចូលរួមជាមួយ Arsenal នោះទេ។
គាត់មិនសប្បាយចិត្តហើយក៏ មិនចង់ឃើញខ្ញុំពាក់អាវឯកសណ្ឋានក្រុម Arsenal នោះដែរ។ ប៉ុន្តែគាត់ដឹងថាខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងសម្រាប់ក្លឹបរបស់គាត់ដោយបង្ហាញពីហេតុផលដូច្នេះ គាត់យល់ហើយបានបិទភ្នែកនិងនិយាយថា :យល់ព្រមអ្នកអាចទៅបាន។ពេលនោះ ខ្ញុំមិនមានអារម្មណ៏ស្រស់ស្រាយហើយធ្វើការសម្រេចិត្តចាកចេញព្រោះខ្ញុំមិនចង់បង្ហាញខ្លួននៅជម្រើសទី២ ។
