ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Luis Suarez នឹងត្រូវធ្វើការវះកាត់បន្ទាប់ពីរងរបួសសរសៃពួរនៅលើជង្គង់ស្ដាំរបស់គាត់។ កីឡាករអ៊ុយរូហ្គាយវ័យ ៣២ ឆ្នាំរូបនេះចូលបានលេង ៩០ នាទីពេញកាលពីយប់ថ្ងៃអង្គារខណៈដែលក្រុម Catalans បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្ចីជើងអតីតក្លឹបរបស់គាត់គឺ Liverpool ។

សេចក្តីថ្លែងការណ៍ផ្លូវការណ៏របស់ក្លឹបបានចុះផ្សាយថា: កីឡាករ Luis Suárez មានរបួសជង្គង់ខាងស្តាំហើយគ្រូពេទ្យវះកាត់លោកវេជ្ជបណ្ឌិត Cugat នឹងធ្វើការវះកាត់នៅក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់បុគ្គលិកពេទ្យរបស់ក្លឹប។លទ្ធផលនៃដំណើរការនឹងត្រូវបានគេប្រកាសពីស្ថានភាពព្យាបាលបន្ទាប់ពីការវះកាត់។

Suarez បានជួយក្រុមជោគជ័យនៅរដូវកាលនេះដោយអាចការពារ ជើងឯក La Liga ក្រោយស៊ុតបញ្ចូលទី ២៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ ប្រកួតនាពេលកន្លងមក។