កីឡាករសញ្ជាតិឈីលី Alexis Sanchez គ្រោងនឹងចង់ចាកចេញពីទឹកដី Old Trafford នៅក្នុងរដូវក្ដៅនេះហើយ បន្ទាប់ពីធ្លាក់ទម្រង់លេងយ៉ាងខ្លាំងចាប់តាំងផ្ទេរពីក្រុមកាំភ្លើងធំ Arsenal កាលពីខែ មករា ឆ្នាំ ២០១៨ កន្លងមក។

ក្លឹបនៅអ៊ីតាលី Inter Milan ត្រូវបានគេចង់ដឹងថាចាប់អារម្មណ៍លើកីឡាករសញ្ជាតិឈីលី ប៉ុន្តែពេលនេះក្លឹបយក្ស Juvetus ក៏បានចូលខ្លួនមកប្រជែងផងដែរ ក្រោយមានការពិភាក្សាជាមួយភ្នាក់ងារនិងក្រុម Man Utd។ ប្រាក់បៀវត្សរ៍របស់ Sanchez ជារនាំងធំក្នុងការដោះដូរ ហើយក្លឹបយក្សរបស់អ៊ីតាលីទាំងពីរចង់ឲ្យកីឡាករវ័យ៣០ឆ្នាំយល់ព្រមកាត់បន្ថយតម្លៃពលកម្ម។

ក្រៅពី Alexis Sanchez ក្លឹប Inter Milan ក៏បានដាក់ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Manchester United ម្នាក់ទៀតគឺ Romelu Lukaku។ ទាំង Sanchez និង Lukaku សុទ្ធសឹងតែមិនស្ថិតក្នុងជម្រើសចង់បានរបស់អ្នកចាត់ការ Ole Gunnar Solskjaer៕

Alexis Sanchez នឹងជ្រើសរើសយក Juventus ឬក៏ក្រុម Inter Milan
អត្ថបទទាក់ទង
