យោងតាមសារព៌តមានរបស់​ Sportkeeda ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រថា: Lionel Messi ចង់​បាន​តារា​ឆ្នើម​ខ្សែប្រយុទ្ធ​ Harry Kane ក្របខ័ណ្ឌ Premier League ក្នុងតម្លៃ​ ១៥០លាន​ផោន (១៦៧ លាន​ដុល្លារ) ជា​ជាង​​ឃើញក្រុមរបស់ខ្លួន​ Barcelona កីឡាករនាំ​យក Antoine Griezmann។

តារាឆ្នើម Lionel Messi ចង់​ឲ្យប្រធានក្លឹប Barcelona នាំ​យកកីឡាករដែលមានវ័យ២៥ឆ្នាំ Harry Kane របស់ក្រុម Tottenham Hotspur មកជំនួសមិត្តរួចក្រុម Luis Suarez ដែល​ឈាន​ដល់​វ័យ​ជ្រេបន្តិច​ ហើយ Kane អាច​ជា​ជម្រើស​​តំណែង​ប្រយុទ្ធ​បាន​យូរ​ត​ទៅ​ទៀត​សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញមួយនេះ។

ខ្សែប្រយុទ្ថឆ្នើមខាងលើដែលជាម្ចាស់​​ពាន Ballon d’Or ៥​សម័យ​កាល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មិន​សប្បាយចិត្ត​នោះទេ​ ​ចំពោះការ​​ចំណាប់​អារម្មណ៍​របស់​ Barcelona ទៅលើ Griezmann ឡើយ​ ជា​ពិសេស​បន្ទាប់​ពី​កីឡាករ​របស់ក្រុម Atletico Madrid បាន​និយាយ​ថា​ទេ​​​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ចំពោះ​ក្លឹប​កាតាឡាន់​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​ក្ដៅ​មុន។