ការឈ្នះពានក្របខ័ណ្ឌ Bundesliga ជាលើកទី៧ជាប់ៗគ្នារបស់ក្រុម Bayern Munich កាលពីថ្ងៃសៅរ៍ បានបង្ហាញទាំងការបញ្ចប់យុគសម័យកាលមាស និងឈានទៅកាន់យុគសម័យកាលថ្មីមួយ។ ការឈ្នះពានឆ្នាំ២០១៩នេះ បានបំពេញទសវត្សរ៍នៃភាពជោគជ័យសម្រាប់ក្រុម Bayern ស្របពេលដែលតារាឆ្នើមៗជាច្រើនដូចជា Franck Ribery និង Arjen Robben បានឈ្នះពានមួយផ្សេងទៀត ក្នុងរដូវកាលចុងក្រោយរបស់ពួកគេនៅឯក្លិបនេះ។

ប៉ុន្តែ វាក៏បានបង្ហាញពីការចាប់ផ្តើមកំណើតនៃជំនាន់ថ្មីក្រោមការដឹកនាំរបស់លោក Niko Kovac ផងដែរ ស្របពេលដែលកីឡាករឆ្នើមៗដូចជា Leon Goretzka និង Serge Gnabry សុទ្ធសឹងបានបង្ហាញពីសមត្ថភាពរបស់ខ្លួនតាមរយៈការជាប់ក្នុងជម្រើសទាំង១១នាក់ដំបូងយ៉ាងទៀងទាត់។ ខណៈដែលពួកគេសម្លឹងឆ្ពោះទៅកាន់រដូវកាលក្រោយក្រុម Bayern មិនត្រឹមតែស្ថិតលើផ្លូវនៃការផ្លាស់ប្តូរជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែ លោក Uli Hoeness ដែលជាប្រធានក្លិប ក៏បានចាត់ទុកថា «ក្លិបនេះកំពុងតែស្ថិតក្នុងកម្មវិធីបណ្តាក់ទុនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង» ផងដែរ។

Bayern បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារឆ្នើមដែលបានឈ្នះពាន World Cup ជាមួយនឹងក្រុមបារាំងរួចជាស្រេច ដូចជា Benjamin Pavard និង Lucas Hernandez ក្នុងតម្លៃខ្លួន៣៥លានអឺរ៉ូ (ស្មើនឹង៣៩,៣លានដុល្លារអាមេរិក) និង៨០លានអឺរ៉ូ រៀងៗខ្លួន។ ខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig ខ្សែការពារ Matthijs De Ligt របស់ក្លិប Ajax និងអ្នកចាំទី Alexander Nuebel ក៏ត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់ក្លិបយក្សមួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia
Bayern កំណត់គោលដៅប្រជែងពានជាថ្មី ក្រោយលើកពានលីកជាលើកទី៧ជាប់ៗគ្នា
អត្ថបទទាក់ទង
