ខ្សែការពារឆ្នើម Virgil van Dijk បាននិយាយថា ហូឡង់កុំព្រួយបារម្ភចំពោះ Cristiano Ronaldo លើសលប់ពេក ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Nations League ទល់នឹងព័រទុយហ្គាល់។

ហូឡង់បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះ ៣-១ ក្នុងម៉ោងបន្ថែមលើជម្រើសជាតិអង់គ្លេសកាលពីយប់មិញ។ Van Dijk ដែលគេកំពុងឲ្យតម្លៃជាខ្សែការពារល្អជាគេលើលោកម្នាក់ និង Ronaldo ជាកីឡាករឆ្នើមប្រចាំផែនដី នឹងត្រូវប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។

ប៉ុន្តែមុនការប្រកួតមកដល់ខ្សែការពាររបស់ Liverpool បានរឭកដល់ក្រុមជម្រើសជាតិខ្លួនថា ក្រុមត្រូវទប់ទល់នឹងព័រទុយហ្គាល់ មិនមែនត្រូវព្រួយជាមួយ Ronaldo តែម្នាក់ទេ។ “ពួកយើងនឹងឃើញ។ វាមិនមែនតែ Cristiano Ronaldo ដែលពួកយើងត្រូវប្រឈមមុខទេ។ ពួកយើងត្រូវប៉ះក្រុមខ្លាំងព័រទុយហ្គាល់។ ពួកយើងនឹងឃើញថានឹងមានអ្វីកើតឡើង”។ Van Dijk និយាយ៕

Virgil van Dijk បាននិយាយថា ហូឡង់កុំព្រួយបារម្ភចំពោះ Cristiano Ronaldo លើសលប់ពេក
អត្ថបទទាក់ទង
