អ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga បាននិយាយថាគាត់យល់ពីភាពក្រៀមក្រំរបស់សិស្សច្បង (David de Gea) បន្ទាប់ពីអ្នកចាំទីរបស់ក្រុមបិសាចក្រហមរូបនេះ បានត្រឹមអង្គុយជាកីឡាករបម្រុងក្នុងការប្រកួតវគ្គជម្រុះ Euro ២០២០ កាលពីថ្ងៃចន្ទ។

De Gea ត្រូវបានគ្រូបង្វឹកលោក Luiz Enrique មើលរំលង សម្រាប់ការបង្ហាញខ្លួនអោយក្រុមជម្រើសជាតិ ៣ប្រកួតជាប់ៗគ្នា ខណៈ កីឡា Kepa របស់ក្រុមតោខៀវ Chelsea បានជាប់ជម្រើសស ១១នាក់ដំបូងជាលើកទីបីជាប់គ្នា និងបានជួយអេស្ប៉ាញផ្តួលស៊ុយអែត ៣-០ នៅកីឡាដ្ឋាន Santiago Bernabeu នាទីក្រុងម៉ាឌ្រីដ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជួយអេស្ប៉ាញទទួលបាន ៥ពិន្ទុនៅក្នុងពូល F អ្នកចាំទី Kepa របស់ Chelsea បានប្រាប់បន្តថា: ខ្ញុំនឹងបន្តធ្វើការដូចដែលខ្ញុំបានធ្វើរហូតមកដល់ពេលនេះដោយប្រឹងប្រែងអស់ពីសមត្ថភាពដូចដែលបានធ្វើនៅក្លិបរបស់ខ្ញុំដើម្បីរក្សាទំនុកចិត្តរបស់គ្រូបង្វឹក។