Paris St-Germain បានចុះហត្ថលេខានាំយកខ្សែបម្រើ Idrissa Gueye ក្នុងតម្លៃខ្លួន ៣០ លានផោនពីក្លឹប Evertonមករួមក្រុម។កីឡាករវ័យ ២៩ ឆ្នាំសញ្ជាតិសេណេហ្គាល់រូបនេះបានផ្លាស់ពីAston Villa មកចូលរួមជាមួយក្រុម Everton ក្នុងតម្លៃប្រមាណ ៧ លានផោនក្នុងឆ្នាំ ២០១៦ បានបង្ហាញខ្លួនសរុបអោយក្រុមនៅកីឡាដ្ឋានGoodision Park បាន ១០៨ ប្រកួតមកហើយ។

Gueye បានចុះកុងត្រារយៈពេល ៤ ឆ្នាំជាមួយម្ចាស់ជើងឯកបារាំង ស្របពេលរូបគេបានចាកចេញបន្តាប់ ពី Everton លក់​ខ្សែបម្រើស្លាប Ademola Lookman ទៅឱ្យ RB Leipzig ប៉ុន្តែក្លឹប បានចុះកុងត្រាខ្សែបម្រើ Andre Gomes ពីក្រុមBarcelona និង Fabian Delph ពីMan.City និងអ្នកចាំទី Jonas Lossl ពី Huddersfield Townជំនួសវិញ។

អ្នកចាត់ការទូទៅក្រុមEverton សញ្ជាតិព័រទុយហ្គាល់លោក Marco Silva បាននិយាយថាលោកសង្ឃឹមថានឹង​ជ្រើសរើស​បានកីឡាករនៅក្នុងមុខតំណែង ៥ ផ្សេងទៀតមុនពេលបិទការទិញ-ដូរកីឡាករនិងបិទនៅថ្ងៃទី ៨ ខែសីហា ២០១៩។