Manchester United បានផ្តួលក្រុម Kristiansund ដែលមានមូលដ្ឋាននៅទីក្រុង Oslo ប្រទេសន័រវេ និងជាទឹកដីកំណើតរបស់អ្នកចាត់ការក្លឹប Ole Gunnar Solskjaer ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។ ខ្សែបម្រើអេស្បាញកីឡាករ Juan Mata រកបានគ្រាប់បាល់នៅនាទីទី៩០ ដោយបាល់ប៉េណាំងទីមុនបញ្ចប់ការប្រកួតតង់ទី២ ក្រោយការបញ្ជូនរបស់ Paul Pogba ធ្វើអោយអ្នកចាំទីក្រុម Kristiansund រត់មកដណ្តើមបាល់ ប៉ុន្តែបានប៉ះជើងធ្វើអោយ Mata ដួលក្នុងតំបន់គ្រោះថ្នាក់។

ក្រុមបិសាចក្រហមបានអវត្តមានខ្សែប្រយុទ្ធដែលកំពុងមានរបួស Romelu Lukaku និងកំពុងមានសំណើរចង់បានពីក្រុម Inter Milan ចង់បានកីឡាករអន្តរជាតិបែលហ្សិករូបនេះផ្ទេរមកកាន់ក្របខណ្ឌ SerieA។ គិតត្រឹមថ្ងៃនេះ Man.United បានឈ្នះការប្រកួតមុនបើករដូវកាលទាំង ៥ដង មុនរដូវកាល(Pre-season)ស្របពេលលោក Solskjaer នឹងបញ្ចប់ការប្រកួតចុងក្រោយត្រូវជួបក្រុម AC Milan នៅទីក្រុង Cardiff នៅថ្ងៃសៅរ៍។