ខ្សែបម្រើស្លាបអន្តរជាតិវេលស៍ Harry Wilson បានធ្វើឲ្យលោក Jurgen Klopp មានការចងចាំលើទេពកោសល្យរបស់គេ តាមរយៈការរកគ្រាប់បាល់ដ៏អស្ចារ្យ ខណៈដែលក្រុម Liverpool បានផ្តួល Lyon ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កាលពីថ្ងៃពុធ។

Wilson ដែលបានចំណាយពេលកាលពីរដូវកាលមុនក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Derby County នោះ បានស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អនៅនាទី ទី៥៣ ដើម្បីបន្ថែមទៅលើគ្រាប់បាល់ដែលរកបានដោយតារាឆ្នើមប្រេស៊ីល Roberto Firmino និងការធ្វើឲ្យបាល់ចូលទីខ្លួនឯងដោយកីឡាករ Joachim Andersen។ ការប្រកួតនេះ គឺជាការប្រកួតលើកចុងក្រោយរបស់ក្រុមម្ចាស់ជើងឯកអឺរ៉ុប Liverpool នៅមុនពេលពួកគេត្រូវជួបជាមួយនឹងក្រុម Manchester City ក្នុងការប្រកួតដណ្តើមពានមុនបើករដូវកាល Community Shield នាកីឡដ្ឋាន Wembley នៅចុងសប្តាហ៍នេះ។

Liverpool ក៏បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់តារាឆ្នើមខ្លួន Mohamed Salah ដែលបានលេងការប្រកួតជាលើកទី១របស់គេ ក្នុងយុទ្ធនាការមុនបើករដូវកាល ក្រោយពីសម្រាក បន្ទាប់ពីព្រឹត្តិការណ៍ Africa Cup of Nations កាលពីពេលថ្មីៗនេះ។ លោក Klopp បានបញ្ជាក់ថា វាឆាប់ពេកហើយក្នុងការនិយាយថា Firmino ដែលបានលេងការប្រកួតជាលើកទី១របស់គេ បើគិតចាប់តាំងពីព្រឹត្តិការណ៍ Copa America ឬ Salah នឹងចូលលេងក្នុងជម្រើសដំបូងនៅពេលប៉ះក្រុម Man City នៅថ្ងៃអាទិត្យនោះ។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Pedro របស់ Chelsea ក៏បានស៊ុតបាល់បញ្ចូលទី១គ្រាប់ដ៏គួរឲ្យចងចាំផងដែរ ខណៈដែលក្រុម Chelsea បានផ្តួលក្រុម Salzburg ក្នុងលទ្ធផល ៥-៣៕
ប្រភពព័ត៌មាន៖ Channel News Asia
Wilson និង Pedro រកបានគ្រាប់បាល់ដ៏ល្អដូចគ្នា ខណៈ Liverpool និង Chelsea ឈ្នះ
អត្ថបទទាក់ទង
