សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបញ្ចេញឈ្មោះបេក្ខភាពទាំង ១០នាក់សម្រាប់ពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ខ្លួន(FIFA The Best) ប៉ុន្តែអ្វីដែលជារឿងគួរចាប់អារម្មណ៏នោះគឺក្នុងចំណោមនោះមិនមានឈ្មោះខ្សែបម្រើ ១.ខ្សែបម្រើ Bernardo Silva របស់ក្រុម Man.City , ២.អ្នកចាំទី Alisson Becker និង ៣.ខ្សែប្រយុទ្ធ Raheem Sterling ទាំងពីររូបមកពី Liverpool ក្នុងបញ្ជីដែលបានប្រកាសឈ្មោះទាំង១០នាក់នេះទេដែលមូលហេតុនេះនាំអោយមានប្រិយមិត្តគាំទ្រមួយចំនួនបានធ្វើការរិះគន់បញ្ហានេះ។
រីឯបេក្ខភាព កីឡាករទាំង ១០នាក់ដែលត្រូវបានចម្រាញ់ជាប់និងជ្រើសជាបេក្ខភាពដើម្បីឈ្នះពាននេះគឺ Cristiano Ronaldo, Frenkie de Jong, Matthijs de Ligt, Eden Hazard, Harry Kane, Sadio Mane, Kylian Mbappe, Lionel Messi, Mohamed Salah និង Virgil van Dijk ។
គួរបញ្ជាក់ផងដែរថា Silva ឈ្នះ Premier League ជាមួយក្រុម Manchester City ២ ជាប់ៗគ្នានិងជាសមាជិកសំខាន់ បានដើរតួជួយក្រុម ឈ្នះពាន League Cup និងពានរង្វាន់ FA Cup ។ និងជួយព័រទុយហ្កាល់ឈ្នះពាន Nation League។ រីឯ Alisson បានឈ្នះស្រោមដៃមាសក្រោយបង្ហាញទម្រេង់ល្អបំផុតនៅក្របខណ្ឌ Premier League, Champions League និង Copa America និងជាអ្នកចាំទីដំបូងគេដែលឈ្នះពានរង្វាន់ ២ នៅក្នុងការប្រកួតធំៗទាំង ៣នាពេលកន្លងមក។
Bernado Silva, Alisson និង Sterling មិនជាប់ឈ្មោះប្រជែងពាន FIFA The Best ទេ
អត្ថបទទាក់ទង