បាល់ទាត់៖ ខ្សែការពារវ័យចំណាស់ប្រេស៊ីល Dani Alves បានសំរេចចិត្តត្រលប់ទៅទឹកដីកំណើតរបស់ខ្លួនវិញ ចូលរួមជាមួយក្លិបបាល់ទាត់ប្រេស៊ីល Sao Paulo ក្រោយចាកចេញពីក្លិបជើងឯកបារាំង Paris Saint Germain។
កីឡាករវ័យ 36ឆ្នាំរូបនេះទទួលបានកិច្ចសន្យាជាមួយ Sao Paulo ដល់ឆ្នាំ2022 ដែលទំនងជាក្លិបចុងក្រោយនៃអាជីព មុនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។ Dani Alves បានចាកចេញពីប្រទេសកំណើតរបស់ខ្លួន មកកាន់ទ្វីបអឺរ៉ុបតាំងពីឆ្នាំ2002 ចូលរួមជាមួយក្លិបអេស្ប៉ាញ Sevilla ហើយបន្តទៅ Barcelona ជាក្លិបជោគជ័យបំផុតរបស់ខ្លួន មុននឹងចាកចេញពីអេស្ប៉ាញទៅអ៊ីតាលី Juventus និងចុងក្រោយបំផុត Paris Saint Germain។ សរុបក្នុងអាជីពនៅអឺរ៉ុប Dani Alves ឈ្នះពានចំនួន 40៕
អត្ថបទ៖នាង សុភាវុធ Credit: BTV Cambodia
Dani Alves វិលត្រលប់ទៅទឹកដីប្រេស៊ីល ក្រោយចាកចេញពី PSG
អត្ថបទទាក់ទង