ខ្សែបម្រើ-ប្រយុទ្ធ Dele Alli របស់ក្រុមមាន់ខ្នាយមាស Tottenham បានជួបបញ្ហារបួសសរសៃពួរមុនរដូវកាលថ្មីនៃលីគកំពូលអង់គ្លេស English Premier League (២០១៩-២០២០) បានចាប់ផ្តើម។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះមិនបានបង្ហាញខ្លួនអោយក្រុមរបស់លោក Mauricio Pochettino នៅក្នុងការប្រកួតចុង ក្រោយរបស់ពួកគេជាមួយនឹងក្រុម Inter Milan នោះទេ ស្របពេលអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះបានបញ្ជាក់ថា Alli នឹងខកខានការប្រកួតបើកឆាក។

លោក Pochettino បាននិយាយថា: ខ្ញុំមិនដឹងត្រូវចំណាយពេលវេលាប៉ុន្មានដើម្បីព្យាបាលរបួសរបស់គាត់ទេ។ វាពិតជាបានកាត់បន្ថយទម្រង់លេងរបស់គាត់។ យើងមានការព្រួយបារម្ភ គាត់មានវ័យទើបតែ ២៣ឆ្នាំប៉ុណ្ណោះ តែបានជួបបញ្ហារបួសសរសៃពួរនេះច្រើនដងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែយើងព្យាយាមជួយគាត់ហើយខ្ញុំគិតថាវាជាការរងរបួសស្រាល។ សូមបញ្ជាក់ផងដែរថា Spurs នឹងបើកយុទ្ធនាការប្រកួតក្របខណ្ឌ English Premier League ជួបជាមួយ Aston Villa ដែលនិងប្រព្រឹត្តទៅ នៅចុងសប្តាហ៏នេះ។