ក្លឹប Brugge បានបញ្ជាក់ពីការចុះកុងត្រាអ្នកចាំទី Simon Mignolet របស់ Liverpool ក្នុងតម្លៃ ៧លានយូរ៉ូរឺប្រមាណ (៦.៤ លានផោន) កាលពីថ្ងៃអាទិត្យ។ Mignolet វ័យ ៣១ឆ្នាំបានយល់ព្រមលើកិច្ចសន្យា ៥ឆ្នាំជាមួយក្លិបយក្សបែលហ្ស៊ិក ក្រោយចំណាយពេល ៦រដូវកាលនៅឯកីឡាដ្ឋាន Anfield។

កីឡាករអន្តរជាតិប៊ែលហ្សិកដែលបានបង្ហាញខ្លួន ២១ដងអោយបែលហ្សិកបានវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនជាលើកដំបូងចាប់តាំងក្លិបកុមារភាព Sint-Truiden កាលពីឆ្នាំ២០១០ តាំងពីបានចូលរួមជាមួយក្រុមឆ្មារខ្មៅ Sunderland។

Mignolet បានចូលរួមជាមួយ Liverpool ក្នុងតម្លៃ ៩លានផោនកាលពីខែមិថុនាឆ្នាំ២០១៣ ប៉ុន្តែបានបាត់បង់តំណែងជម្រើសដំបូងកាលពីរដូវកាលមុនបន្ទាប់ពីការមកដល់របស់ Alisson ពី Roma។ ខណៈរូបគេក៏ជាផ្នែកមួយនៃក្រុមដែលឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន Mignolet បង្ហាញខ្លួនបានតែ ២ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់ក្នុងឆ្នាំ ២០១៨-១៩។