ប្រភព The sun បានចុះផ្សាយថាខ្សែប្រយុទ្ធមានកំនត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Wayne Rooney ចង់វិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ ប៉ុន្តែគឺក្នុងនាមជាគ្រូបង្វឹកនៅពេលគាត់សម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់អាជីព។

កីឡាករជើងចាស់វ័យ ៣៣ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះ រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់ទៅ ២៥៣គ្រាប់ក្នុង ៥៥៩ប្រកួតកំលុងពេលលេងអោយ Man.United កំលុងឆ្នាំ២០០៤ និង ២០១៧ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប DC United នាលីកកំពូល Major League Soccer របស់អាមេរិក។

កិច្ចសន្យារបស់ Rooney ជាមួយក្លឹប DC United និងអស់សុពលភាពនៅចុងឆ្នាំ ២០២០ ប៉ុន្តែអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស បានរៀបចំផែនការខាងលើរួចហើយបន្ទាប់ពីការចូលនិវត្តន៍។

ប្រភពពត៌មានរបស់ The Sun បានដកស្រង់ថា Rooney ចង់ថែរក្សាគ្រួសារអោយមានសុភង្គលជាពិសេសគឺភរិយានាង Coleen និងកូនប្រុស ដូច្នេះការងារវិលត្រលប់ទៅអង់គ្លេសវិញជាមួយ Man. United នឹងសក្តិសមបំផុត។ Rooney បានឈ្នះពានរង្វាន់ចំនួន ១៦ ក្នុងពេលដែលគាត់នៅជាមួយក្រុម Man Utd រួមមានពាន Premier League ៥ដង FA Cup ១ដងនិង Champions League ១ដង។